ក្រសួង អភិវឌ្ឍន៍ជនបទ ដាក់ចេញផែនការ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធឆ្នាំ២០១៦

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ទិសដៅផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាស័ម្ពន្ធ នៅឆ្នាំ២០១៦ នេះ ក្រោមគម្រោង បណ្តោះអាសន្ន ៧៦ គម្រោងដោយចំណាយថវិកា ប្រមាណ២៥៤.៣៩១ លានរៀល។

លោក ញ៉ ហេង អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ បានលើកឡើងក្នុងសិក្ខាសាលា បូកសរុប សកម្មភាពការងារផ្លូវជនបទ ប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី៤ ខែមករានេះ ថា ផែនការអភិវឌ្ឍន៍ហេដ្ឋាចរនាស័ម្ពន្ធឆ្នាំ២០១៦ គម្រោង សាងសង់ជួសជុល កែលម្អ  បានជ្រើស រើសគម្រោងជាបណ្តោះអាសន្នចំនួន ៧៦គម្រោង ដោយចំណាទឹកប្រាក់ ប្រមាណ ២៥៤ ៣៩១លាន រៀល(គម្រោងពេញសិទ្ធិចំនួន៤៣គម្រោងចំណាយទឹកប្រាក់ ១៤០ ២៥០លានរៀលនិង គម្រោង បំរុងចំនួន១០គម្រោង  ប្រើថវិកា៣០ ៨៨០លានរៀល )។

ជាមួយគ្នានោះដែរ លោកថា សម្រាប់គម្រោងសម្រាប់ថែទំាក្នុងឆ្នាំ២០១៦ មានចំនួន៧៦ ១០០លាន រៀលក្នុងមាន ថវិការជួសជុលផ្លូវបន្ទាន់ ទឹកប្រាក់ចំនួន១៤.០០០លានរៀលថែទំា ផ្លូវខួបតាមបណ្តា រាជធានីខេត្តចំនួន៣៤.៨០០ លានរៀល ដាក់ស្លាកសញ្ញា ចរាចរណ៍៥ខេត្ត៦០០លានរៀល (កំពង់ចាម ២០០ ស្លាក ត្បូងឃ្មុំ២០០ស្លាក កណ្តាល១០០ស្លាក ប ន្ទា យ មា នជ័យ៥០ស្លាក និងខេត្ត កំពង់ស្ពឺ៥០ស្លាក)ថែទាំផ្លូវប្រចាំតាមបណ្តារាជធានីខេត្ត៥.១០០ លា នរៀល ថែទំាផ្លូវ DBST ចំនួន៧០០លានរៀល និងថវិកាបដិភាគRIP3 ចំនួន៨.៨០០លាន រៀល ។

លោក ញ៉ ហេង បានឲ្យដឹងទៀតថា សម្រាប់ការងារឆ្នាំ២០១៥មានការងារ សាងសង់ ជួសជុលនិង កែលម្អផ្លូវក្រោមគម្រោង វិនិយោគផ្ទាល់មានចំនួន៨២គម្រោង ប្រវែងចំនួន៧០៣ គីឡូម៉ែត្រ និង សំណងសិល្បការចំនួន៧៧០កន្លែង។  គម្រោង វិនិយោគផ្ទាល់ និងគម្រោងទឹកជំនន់ មានចំនួន ៦០គម្រោងប្រវែងសរុប៤៨២ម៉ែត្រ និងសំណង់សិល្បការចំនួន៦៤១ កន្លែងអនុវត្តមាន១០០%។ 

  លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ឆ្លុះបញ្ចាំងអំពីវឌ្ឍន ភាពការងារ បទពិសោធន៍ និងការសិក្សារៀនសូត្រទៅលើបទដ្ឋាន ជំនាញបច្ចេកទេស សម្រាប់យកទៅអភិវឌ្ឍន៍វិស័យផ្លូវលំជនបទប្រកបដោយគុណភាពខ្ពស់ និងមាននិរន្ដរភាពប្រើប្រាស់យូរអង្វែង។

  លោកថា ផ្លូវគឺជាសរសៃរឈាម នៃសេដ្ឋកិច្ចដែលបានរួមចំណែក យ៉ាងធំធេងក្នុងការលើក ស្ទួយស្ថានភាពវិស័យម៉ាក្រូ និងមីក្រូសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាទាំងមូល ដែលជំរុញ ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្ដធ្វើការសាងសង់ ជួសជុល ថែទាំ និងអភិវឌ្ឍវិស័យផ្លូវលំជនបទ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងចរាចរណ៍នៅកម្ពុជា នាពេលបច្ចុប្បន្ន៕

ក្រសួង អភិវឌ្ឍន៍ជនបទ ដាក់ចេញផែនការ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធឆ្នាំ២០១៦

ក្រសួង អភិវឌ្ឍន៍ជនបទ ដាក់ចេញផែនការ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធឆ្នាំ២០១៦

ក្រសួង អភិវឌ្ឍន៍ជនបទ ដាក់ចេញផែនការ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធឆ្នាំ២០១៦