ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​​ Mac OS X ជា​ Software ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ

ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​​ Mac OS X ជា​ Software ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ

វិបសាយ​ CVE Details បាន​បង្ហាញ​លទ្ធផល​បញ្ជី​ឈ្មោះ​ Software ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មាន​បញ្ហា​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥​កន្លង​ទៅ​ ដែល​បាន​មក​ពី​ការ​ស្រង់​មតិ​ពី​អ្នក​ប្រើ​ប្រាស់​រាប់​សឹប​នាក់។

 

លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលនោះ​គឺ​ ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac OS X ​របស់​ក្រុមហ៊ុន​ Apple បាន​ក្លាយ​ជា​ Software ​ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ​ សរុប​​មាន​ចំនួន​ ៣៨៤ តាម​ពី​ក្រោយ​ដោយ​ iPhone OS ដែល​មាន​ចំនួន​ ៣៧៥។

 

ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​​ Mac OS X ជា​ Software ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ

 

ចំពោះ​កម្មវិធី​ Flash Player ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ ជា​មួយ​នឹង​បញ្ហា​ចំនួន​ ៣១៤​ ​និង​លេខ​៤​គឺ​កម្មវិធី​ Air Sdk មាន​បញ្ហា​ចំនួន​ ២៤៦។ ចំណែក​ឯ​កម្មវិធី​ AIR មាន​បញ្ហា​ចំនួន​២៤៦​ ដូច​គ្នា​ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥។

 

ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​​ Mac OS X ជា​ Software ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ

 

ប្រសិន​បើ​គេ​ចែក​កម្មវិធី​ទាំង​៥០​​ដែល​មាន​ក្នុង​បញ្ជី​ខាង​លើ​ទៅ​តាម​ក្រុមហ៊ុន​នីមួយៗ​ នោះ​គេ​នឹង​ឃើញ​ថា​ ក្រុមហ៊ុន​ Microsoft, ក្រុមហ៊ុន​ Adobe និង​ ក្រុមហ៊ុន​ Apple។

 

ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​​ Mac OS X ជា​ Software ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ

 

គួរ​រំលឹក​ថា ​​បញ្ជី​សម្រាប់​ឆ្នាំ​២០១៤​ ចំណាត់​ថ្នាក់​កំពូល​ទាំង​ប្រាំ​បាន​ទៅ​លើ​ កម្មវិធី​ Internet Explorer, Mac OS X, Linux Kernel, Google Chrome និង​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS៕​​​​​

 

 

ចុច​អាន៖ រថយន្ត​តម្លៃ​ថ្លៃ​កប់​ពពក​​ទាំង​១០​ដែល​បាន​ចេញ​លក់​នា​ឆ្នាំ​២០១៥​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossBytes​​​​​​​​​