គម្រោងថ្មីមេនូឡាយហ្វ៍ ជីវិតខ្ញុំ ផ្តល់ជូនអតិថិជននូវការការពាររហូតដល់អាយុ១០០ឆ្នាំ

ភ្នំពេញ:  ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានប្រកាស​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន​មាន​ឈ្មោះថា “​គម្រោង​មេ​នូ​ឡាយ​ហ្វ៍ ជីវិត​ខ្ញុំ​” ដែល​ផ្តល់​ការការពារ​ជូន​អតិថិជន​របស់ខ្លួនរ​ហូត​ដល់​អាយុ​១០០​ឆ្នាំ​។ មេ​នូ​ឡាយ​ហ្វ៍ ជីវិត​ខ្ញុំ គឺជា​គម្រោង​ធានារ៉ាប់រង​អាយុជីវិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ផ្តល់​ការការពារ​រហូតដល់​អាយុ​១០០​ឆ្នាំ ជាមួយនឹង​ការផ្តល់​កញ្ចប់​សាច់ប្រាក់​ដែលមាន​ការធានា​រៀងរាល់​៥​ឆ្នាំ​ម្តង​។

​សេចក្តីប្រកាស​សារព័ត៌មាន ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០១៦​បាន​ឲ្យ​ដឹងថា គម្រោង​ថ្មី​នេះ​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ជា​បន្តបន្ទាប់​ក្នុង​ការជួយ​ក្រុមគ្រួសារ នៅ​កម្ពុជា​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​មួយ​។​
​គម្រោង​មេ​នូ​ឡាយ​ហ្វ៍​ជីវិត​ខ្ញុំ ត្រូវបាន​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ​ការពា​រ​រយៈពេល​យូរអង្វែង​របស់​អតិថិជន ការរៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អនាគត​ការសិក្សា​បុត្រ​ធីតា ការចូលនិវត្តន៍ ឬក៏​ក្នុង​បំណងប្រាថ្នា​ផ្សេងៗ​ទៀត​។
​គម្រោង​ថ្មី​នេះ​ផ្ដល់​ការធានារ៉ាប់រង​ចំពោះ​អតិថិជន​ក្នុងករណី​មរណភាព​រហូតដល់​អាយុ​១០០​ឆ្នាំ ឬ​ពិការភាព​ទាំងស្រុង​រហូតដល់​អាយុ​៦៥​ឆ្នាំ ក៏ដូចជា ធានា​ផ្តល់ជូន​នូវ​កញ្ចប់​សាច់ប្រាក់​ដែល​បាន​ធានា​ជា​រៀងរាល់​៥​ឆ្នាំ​ម្តង​។ អតិថិជន​អាច​ជ្រើសរើស​ដកយក​កញ្ចប់​សាច់ប្រាក់​ដែលមាន​ការធានា​នៅ​រៀងរាល់​៥​ឆ្នាំ​ម្តង ឬ​អាច​រក្សា​ទុកជា​មួយក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ដើម្បី​បង្កើន​អត្រា​ការប្រាក់​ផងដែរ​។​

​លោក Robert Elliott ជា​អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មាន​ប្រសា​ន៍​ថា​៖“​យើង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ដោយ​យក​អតិថិជន​គ្រប់រូប​ជា​ស្នូល​នៃ​រាល់​សកម្មភាព​ប្រតិបត្តិការ​អាជីវកម្មរ​បស់​យើង​។ យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​លក់​នូវ​គម្រោង​ថ្មី​នេះ​ជា​ផ្លូវការ និង​សង្ឃឹម ថា​គម្រោង​នេះ​នឹង​ជួយ​អតិថិជន​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន ក៏ដូចជា​អស់​ក្តីកង្វល់​ពី​បញ្ហា​ផែនការ​ហិរញ្ញវត្ថុ​”៕

គម្រោងថ្មីមេនូឡាយហ្វ៍ ជីវិតខ្ញុំ ផ្តល់ជូនអតិថិជននូវការការពាររហូតដល់អាយុ១០០ឆ្នាំ

គម្រោងថ្មីមេនូឡាយហ្វ៍ ជីវិតខ្ញុំ ផ្តល់ជូនអតិថិជននូវការការពាររហូតដល់អាយុ១០០ឆ្នាំ