ផ្លូវ​ជនបទ​ឆ្នាំ២០១៥ សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ​

ភ្នំពេញ: គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៥ ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ផ្លូវ​ជនបទ​សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ​។

​នៅ​ព្រឹក​ថ្ងៃចន្ទ ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ នាយកដ្ឋាន​ផ្លូវលំ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំ​សិក្ខាសាលា​បូកសរុប​ការងារ​ផ្លូវ​ជនបទ​ប្រចាំឆ្នាំ ២០១៥ ដោយបាន​ប្រារព្ធ​ពិធី​បើក ក្រោម​អធិបតីភាព​លោក សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

របាយការណ៍​រប​ស់​នាយកដ្ឋាន​ផ្លូវលំ​ជនបទ បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ផ្លូវ​ជនបទ​សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០១៥ ។ ដោយឡែក ក្នុង​ឆ្នាំ ២០១៥ នេះ នាយដ្ឋាន និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ខេត្ត​ទាំង ២៥ បាន​សាងសង់ ជួសជុល និង​កែលម្អ​ផ្លូវ​ជនបទ​ដោយ​៖ ប្រើប្រាស់​ថវិកា​ជំពូក ២១ បាន ៨២ គម្រោង ប្រវែង ៧០៣ គីឡូម៉ែត្រ និង​សំណង់​សិល្បការ​ចំនួន ៧៧០ កន្លែង ប្រើប្រាស់​ថវិកា ជំពូក ៦១៖ ក​/ គម្រោង​ថែទាំ​ខូ​ប​មាន ២៨ គម្រោង ប្រវែង ៤១៩ គីឡូម៉ែត្រ សំណង់​សិល្បការ ៦៩ កន្លែង ។ ខ​/ គម្រោង​ថែទាំ​ប្រចាំ មាន ២៥ គម្រោង ប្រវែង ៣៩៤ គីឡូម៉ែត្រ និង​គ​/ គម្រោង​ជួសជុល​បន្ទាន់ មាន ៨៣ គម្រោង ប្រវែង ២១៣ គីឡូម៉ែត្រ សំណង់​សិល្បការ​ចំនួន ៣១ កន្លែង​៕​

ផ្លូវ​ជនបទ​ឆ្នាំ២០១៥ សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ​

ផ្លូវ​ជនបទ​ឆ្នាំ២០១៥ សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ​

ផ្លូវ​ជនបទ​ឆ្នាំ២០១៥ សរុប ១៤.៦០៩ ខ្សែ ស្មើនឹង ៤២.៤៩៨ គីឡូម៉ែត្រ​