ទំនងជា​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ពេក​ធ្លាក់​ប្រឡាយ​បាក់​.​ក​ស្លាប់​ទាំង​២​នាក់

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​បាក់​.​ក​ស្លាប់​ភ្លាម​ៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ ចូល​បឹង​ទំនប់​ថ្មី​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ១-​ឈ្មោះ​ទូច អាយុ​២៩​ឆ្នាំ និង​២-​ពុំ​ស្គាល់​ពី​អត្តសញ្ញាណ (​ជា​មនុស្ស​ចំណាកស្រុក​) មក​ពី​ភូមិ​និគម​ន៍​ក្រោម ឃុំ​ប្ញ​ស្សី​ក្រាំង ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ជិះ​មូ​តូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៥ ពាក់​ស្លាក់​លេខ​បន្ទាយ​មាន​ជ័យ ពណ៌​ខ្មៅ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​កើតហេតុ ត្រូវ​គេ​ឮ​សំឡេង​ម៉ូតូ​រោ​ទិ៍​ខ្លាំង​ៗ និង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​នោះ​ត្រូវ​អ្នក​ភូមិ​រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​នេះ​ដួល​បាក់​(​ក​)​ស្លាប់ ទំនងជា​ពួក​គេ​ស្រវឹងស្រា មក​ពី​ទីកន្លែង​ណាមួយ ។

មន្ត្រី​ប៉ូលិស​រដ្ឋបាល​ឃុំ​ត្រពាំង​តា​វ​ម្នាក់​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​យក​សព​ទៅ​កម្ក​ល់​ទុក​នៅ​ភូមិ​ទំនប់​ថ្មី រង់ចាំ​ក្រុម​គ្រួសា​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។