រថយន្ត​ដឹក​ដី​កៀរ​អ្នកជិះ​ម៉ូតូ​២​នាក់​ម្តាយ និង​កូន​ដួល កិនបែក​ក្បាល​ស្លាប់​គួរ​ឲ្យ​រន្ធត់​

ខេត្តបន្ទាយមានជ័យ​៖​ម្តាយ ​និង​កូនប្រុស​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​គួរ​ឲ្យ​រន្ធត់​ដោយសារ​ត្រូវ​រថយន្ត​ដឹក​ដី​កៀរ​ម៉ូតូ ដួល ហើយកិនបែក​ក្បាល​ចេញ​ខួរ​ ខណៈដែលឈប់ម៉ូតូបំរុង បត់ឆ្លងផ្លូវ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​នេះ នៅលើ​កំណត់​ផ្លូវជាតិ​លេខ​៥ មុខ​ធនាគារ​អេស៊ីលីដា ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ម៉ាក់ Viva ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-0679 ប​ង្រុ​ង​បត់​ចូល​ផ្លូវ​ខាងក្រោយ​អេស៊ីលីដា តែ​មិនទាន់​នឹង​បាន​ឆ្លង​ផង ត្រូវបាន​រថយន្ត​ដឹក​ដី​បើក​ស្រប​ទិស​គ្នា កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ចេញ​ខួរ​អូស ប្រមាណ​ជា​៣​ម៉ែត្រ​ស្លាប់ ទាំង​ម្តាយ​និង​កូនប្រុស​តែម្តង​។ ភ្លាមនោះ​រថយន្ត​ដឹក​ដី បន្ថែម​ល្បឿន​រត់គេច តែមាន​ម៉ូតូ​ដេញតាម​ពីក្រោយ​ផងដែរ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍ ចុះ​អន្តរាគមន៍ និង​វាស់វែង​នៅ​ចំណុចកើតហេតុ និង​ស្រាវជ្រាវ​រក​បងប្អូន​ស​ព​រងគ្រោះ​ខាងលើ ដើម្បី​យកទៅ​ធ្វើបុណ្យ​។ ចំណែក​ជនបង្ក​ត្រូវបាន សមត្ថកិច្ច​ឃាត់​មានឈ្មោះ ខេន សុ​ភឿ​ត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជាមួយនឹង​រថយន្ត​បង្កហេតុ​ផងដែរ​៕