Ronaldo ​ថា​អនាគត​អត់​ចង់​ធ្វើ​គ្រូ​បង្វឹក​ទេ ចង់​រស់​នៅ​ដូច​ស្ដេច​វិញ

Ronaldo ​ថា​អនាគត​អត់​ចង់​ធ្វើ​គ្រូ​បង្វឹក​ទេ ចង់​រស់​នៅ​ដូច​ស្ដេច​វិញ

​Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ​នឹង​មិន​ធ្វើ​ជា​គ្រូ​បង្វឹក ឬ​អ្នកចាត់ការ​ក្រុម​ឡើយ​ ពេល​​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ​តែ​ផ្ទុយ​ទៅ​វិញ​ កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ ចង់​មាន​ជីវិត​រស់​នៅ​ដូច​ស្ដេច។

 

Ronaldo ​ថា​អនាគត​អត់​ចង់​ធ្វើ​គ្រូ​បង្វឹក​ទេ ចង់​រស់​នៅ​ដូច​ស្ដេច​វិញ

 

​​ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​៣​សម័យ​កាល​ CR7 បាន​ប្រាប់​​ ​Sky Sports កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ “បើ​អ្នក​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ទេ​ថ្ងៃ​អនាគត? ខ្ញុំ​អាច​ប្រាប់​បាន​​ថា…ទេ, ​ទោះ​តំណែង​ប្រធាន​ផ្នែក​កីឡា ឬ​​ប្រធាន​ក្លិប ក៏​អត់​ធ្វើ​ដែរ។ ​តាំង​ពី​ខ្ញុំ​វ័យ​២៧​ឆ្នាំ​មក ខ្ញុំ​មាន​​ជំនួញ​សំលៀកបំពាក់​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​យីហោ​ (CR7) របស់​ខ្ញុំ​រីក​ចម្រើន​ទៅ​មុខ​ជា​និច្ច ព្រោះ​បាល់ទាត់​ អាច​នឹង​បញ្ចប់​ត្រឹម​តែ​រយៈពេល​៥, ៦, ៧ ឬ​១០​ឆ្នាំ​ប៉ុណ្ណោះ”។

 

Ronaldo ​ថា​អនាគត​អត់​ចង់​ធ្វើ​គ្រូ​បង្វឹក​ទេ ចង់​រស់​នៅ​ដូច​ស្ដេច​វិញ

 

“ពេល​នេះ​ ខ្ញុំ​មាន​ជីវិត​ដ៏​ល្អ​បំផុត​មួយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​រីក​រាយ​ជាង​​នេះ​ ពេល​ខ្ញុំ​​ចូល​និវត្តន៍ ដែល​ខ្ញុំ​អាច​​មាន​ពេល​ធ្វើ​អ្វីៗ ដែល​ខ្ញុំ​ចូល​ចិត្ត។ តែ​ពេល​នេះ​ខ្ញុំ​មិន​អាច​ទេ ព្រោះ​ខ្ញុំ​គ្មាន​ពេល។ ប៉ុន្តែ​​បន្ទាប់​ពី​នេះ ខ្ញុំ​ចង់​មាន​ជីវិត​មួយ​ រស់​នៅ​ដូច​ស្ដេច”។ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បញ្ជាក់​បន្ថែម។

 

Ronaldo ​គឺជា​កីឡាករ​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​ទី​៣លើ​លោក​។ បើ​យោង​តាម​ទស្សនាវដ្ដី​ជំនួញ​អាមេរិក Forbes ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​៨០​លាន​ដុល្លារ ​ហើយ​​ Super Star រូប​នេះ​ ក៏​កំពុង​តែ​មាន​គម្រោង​ធ្វើ​ជំនួញ​ធំៗ​ដូច​ជា លក់​សំលៀកបំពាក់​យីហោ​ CR7 និង​បើក​សណ្ឋាគារ CR7 ​៤​កន្លែង​ផង​ដែរ៕

 

-ចុចអាន៖ Ronaldo បើក​សណ្ឋាគារ​​យីហោ “CR7” ​​​​នៅ​៤​ទីក្រុង​​​ធំៗ​ផ្សេង​គ្នា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports