អ្នកចាំទី Ter Stegen អាច​នឹង​ចេញ​ពី Barca ទៅ Liverpool

អ្នកចាំទី Ter Stegen អាច​នឹង​ចេញ​ពី Barca ទៅ Liverpool

អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ Marc-Andre ter Stegen អាច​នឹង​ចាកចេញ​ពី Barcelona ទៅ​អង់គ្លេស​ បើសិនជា​ក្លិប​យល់​ព្រម​លើ​សំណើ​ពីហង្ស​ក្រហម Liverpool ២៨លាន​អឺរ៉ូ​។

 

យោង​តាម​ប្រភព​ពី​សារ​ព័ត៌មាន​អង់គ្លេស The Mirror បាន​ឲ្យ​ដឹង​ថា​នេះ​ជា​ការ​ដាក់​សំណើ​លើក​ទី​២​របស់ Liverpool បន្ទាប់​ពី​លើក​ទី១ Barca បាន​ច្រានចោល​សំណើ​ដែល​មាន​តម្លៃ ១៤លានអឺរ៉ូ។

 

អ្នកចាំទី Ter Stegen អាច​នឹង​ចេញ​ពី Barca ទៅ Liverpool

 

ចាប់​តាំង​ពី​ការ​មក​ដល់​របស់​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ Jurgen Klopp ក្នុង​ខែ​តុលា​  ហង្ស​ក្រហម​ចាប់​ផ្ដើម​ទាក់ទង​អ្នក​ចាំទី Ter Stegen រហូត​មក​ បើ​ទោះ​ជា Barca បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​កីឡាករ​វ័យ​២៣ឆ្នាំ​មិនមែន​សម្រាប់​លក់​ក៏​ដោយ។

 

ការ​ចង់​បាន​ Stegen មក​កាន់ Anfield គឺ​បន្ទាប់​ពី Klopp មើល​ឃើញ​ពី​ឱកាស​លេង​តិចតួច​បំផុតរបស់​គេ​នៅ Nou Camp ដោយសារ​ភាគ​ច្រើន​គ្រូបង្វឹក Luis Enrique ​​ដាក់​អ្នកចាំទី​សញ្ជាតិ​ឈីលី Claudio Bravo ឲ្យ​លេង​ជា​ជម្រើស​ដំបូង។

 

Marc-Andre ter Stegen បាន​ផ្ទេរ​ពី Monchengladbach មក​កាន់ Barcelona ​កាល​ពី​ឆ្នាំ​២០១៤​​ ​ប៉ុន្តែ​អ្នកចាំទី​កម្ពស់១,៨៧ម៉ែត្រ ចូល​លេង​បាន​តែ​៤​ប្រកួត​ប៉ុណ្ណោះ៕

 

*ចង់ដឹងថា​អ្នកចាំ​ទី​រូប​ណា បិទ Clean Sheet នៅ​ Premier League ច្រើន​ជាង​គេ​ឆ្នាំ​២០១៥ ចុច​អាន​ត្រង់​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english