កំព្រា​ហើយ ក្រ​ទៀត តែ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​

កំពុងដ​ង្ហើ​យ​ហៅរក​ជំនួយ កុមារី យ៉េន យ៉ា​ស់ វ័យ​ ១៧ ​ឆ្នាំ ដែលជា​ក្មេង​កំព្រា​ឪពុកម្តាយ ហើយ​រស់នៅ​ពីរ​នាក់​ជីដូន​ចាស់ជរា កណ្តោច ក​ណ្តែ​ង ហើយ​ក្រ​សឹងតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​ផង ។ តែ​នាង​មិន​អស់សង្ឃឹម ហើយ​បោះបង់​ការសិក្សា​ចោល​នោះឡើយ នាង​បាន​ខិតខំ​រៀន​រហូត​ជាប់​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ទៀតផង ។

កំព្រា​ហើយ ក្រ​ទៀត តែ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​

ប៉ុន្តែ​អ្វីដែល​នាង​កំពុង​ប្រឈមមុខ​នាពេលនេះ​គឺ​បញ្ហា​ជីវភាព កុំថាឡើយ​លុយ​ទៅ​សាលារៀន សូម្បីតែ​លុយកាក់​បន្តិចបន្តួច​ទិញ​បាយ​ហូប ក៏​នាង​គ្មាន​ដែរ ។ នាង យ៉េន យ៉ា​ស់ បាន​លើកដៃ​សំពះ និង សុំ​អង្វរក​ដល់​សប្បុរសជន ដែលមាន​ចិត្តសប្បុរស សូមមេត្តា​ជួយ​ដល់​ប្អូនស្រី​ផង ព្រោះ​ប្អូនស្រី​គ្មាន​ម្តាយ​ទេ ម្តាយ​បាន​ស្លាប់ចោល​តាំងពី​គាត់​នៅ​មិនទាន់​ដឹងក្តី​ម្លេះ ។ ឯ​ឪពុក​វិញ មាន​ប្រពន្ធចុង ទៅ​ស្រុក​ឆ្ងាយ​បាត់ស្រមោល ឥឡូវនេះ​ប្អូនស្រី​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​ក្នុង​ខ្ទម​តូច​មួយ ។

កំព្រា​ហើយ ក្រ​ទៀត តែ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​

យ៉េន យ៉ា​ស់ ជា «​ខ្មែរឥស្លាម​» បាន​ស្វែងរក​ជំនួយ​សប្បុរសធម៌ ជាពិសេស​គឺ​សុំ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី និង សម្តេច គតិ​ព្រឹទ្ធ​បណ្ឌិត ជួយ​ដល់​រូបនាង​ផង ដើម្បី​បាន​សិក្សា​បន្ត ។ យ៉េន យ៉ា​ស់ រស់នៅ​ភូមិ ស្រែ​អុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នាង​ជា​សិស្ស​ពូកែ​ប្រចាំ​វិទ្យាល័យ​ស្រុក​ទឹកផុស ៕​សុថា​ត់

កំព្រា​ហើយ ក្រ​ទៀត តែ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​