កូនភ្លោះ​កើត​ខុសគ្នា​មួយឆ្នាំ​

​ជា​រឿង​មួយ​គួរ​ឲ្យ​ចម្លែក ដែល​កូនភ្លោះ​បានកើត​ខុសគ្នា​មួយឆ្នាំ ។ ប៉ុន្តែ​រឿងនេះ​ បានកើត​ឡើងលើ​ទឹកដី​ទីក្រុង San Diego សហរដ្ឋអាមេរិក​។ 

​ប្ដី​ប្រពន្ធ Luis និង Maribel បានទទួល​កាដូ​យ៉ាង​ពិសេស​សម្រាប់​ឆ្នាំ​ថ្មី ដែល​កើត​បានកូន​ភ្លោះ តែ​រឿង​ដែល​ភ្ញាក់ផ្អើល​នោះ គឺ​កូនភ្លោះ​ទាំងពីរ​កើត​ខុសគ្នា​មួយឆ្នាំ ។  ទារិកា Jaelyn បានកើត​នៅ​នាទីចុងក្រោយ​នៃ​ឆ្នាំ​២០១៥ ចំណែក​ទារក Luis បានកើត​នៅ​ប៉ុន្មាន​នាទី​ក្រោយ​ឆ្លង​ចូលឆ្នាំ​២០១៦ ។

​ដោយសារតែ​កើត​ថ្ងៃ​ខុសគ្នា កម្មវិធី Birthday របស់​កូនភ្លោះ​ពិតជា​ស្រពិចស្រពិល​ណាស់​។  លោក Luis ដែលជា​ឱ​ពុក​កូនភ្លោះ​បាន​និយាយថា ប្រពន្ធ​របស់គាត់​ចង់​ឲ្យ​កើត​ពេល​ដំណាលគ្នា ពីព្រោះ​មិន​ចង់​ឲ្យ​កូន​ឈ្លោះ​គ្នា​ដោយសារ​រឿង​ថ្ងៃកំណើត​។ យ៉ាងណាមិញ លោក Luis ចាត់ទុក​នេះ​ជា​ល្អ​សម្រាប់​គ្រួសារ​ក្នុង​ឆ្នាំ​២០១៦​នេះ ៕