សាកល​វិទ្យាល័យ UCAS របស់​ចិន​ ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ជាច្រើន​កន្លែង

សាកល​វិទ្យាល័យ UCAS របស់​ចិន​ ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ជាច្រើន​កន្លែង

សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ចិន University of Chinese Academy of Sciences (UCAS) ​បាន​បង្កើត​កម្មវិធី​ផ្ដល់​​អាហារូបករណ៍​​ដល់​​និស្សិត​អន្តរជាតិ ​វ័យ​ក្មេង​នានា​ជុំ​វិញ​ពិភពលោក​​ឲ្យ​ចូល​រៀន​ថ្នាក់​​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (Master) និង​ថ្នាក់​បណ្ឌិត​ នៅ UCAS campus ផ្ទាល់ និង​ ​វិទ្យាស្ថាន CAS។ កម្មវិធី​អាហារូបករណ៍​ខាង​លើ​បាន​ជំរុញ​ឲ្យ​និស្សិត​បរទេស​នានា​ដាក់​ពាក្យ ដែល​មាន​ប្រភេទ​អាហារូបករណ៍​ពេញ ១០០% និង ​ប្រភេទ​​បញ្ចុះ​តម្លៃ​សិក្សា។

 

សាកល​វិទ្យាល័យ UCAS របស់​ចិន​ ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ជាច្រើន​កន្លែង

​​​​​​​​

អាហារូបករណ៍​ពេញ ១០០% ​នឹង​ផ្ដល់​ជូន​​សិក្សា​ឥត​បង់ថ្លៃ ​ការ​ចំណាយ​ប្រចាំ​ខែ ​ការ​ស្នាក់​នៅ និង​ការធានា​រ៉ាប់​រង​សុខភាព ខណៈ​អាហារូបករណ៍​បញ្ចុះ​តម្លៃ​ ​ទទួល​បាន​ការ​ផ្ដល់​ជូន​តិចតួច​ជាង​នេះ។

 

១. រយៈ​ពេល​សិក្សា៖
​A.ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​សិក្សា​មិន​លើស​ពី ៣ឆ្នាំ
B.ថ្នាក់​បណ្ឌិត ​​មិន​លើស​ពី ៣ឆ្នាំ​ដូច​គ្នា
C. ​ថ្នាក់​សម្រាប់​និស្សិត​ចូល​រួម​កម្មវិធី ​មាន​រយៈ​ពេល​ពី ៣ខែ ទៅ​២ឆ្នាំ

 

២.លក្ខខណ្ឌ​ជាប់​​ជា​បេក្ខជន៖​
​A.មាន​ឥរិយាបថ​សមរម្យ​ក្នុង​ការ​រៀន​សូត្រ និង​ពេល​សិក្សា​ស្រាវជ្រាវ
​​B.មិន​បាន​ទទួល​អាហារូបករណ៍​​ណាមួយ​ ពេល​ដាក់​ពាក្យ​

 

​C.អាយុ៖
១. ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​​បេក្ខជន​មាន​អាយុ​​មិន​លើស​ពី ៣០​ឆ្នាំ
២. ថ្នាក់​បណ្ឌិត ​បេក្ខជន​មាន​អាយុ​មិន​លើស​ពី ៣៥ឆ្នាំ
៣. ​ថ្នាក់​ចូល​រួម​​កម្មវិធី មិន​គិត​អាយុ

 

៣. ​កម្រិត​ភាសា
​A.បេក្ខជន​អាច​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​​ជា​ភាសា​ចិន ​ដោយ​មាន​ពិន្ទុ ១៨០ សម្រាប់​កម្រិត ៥​ នៃ​តេស្ដ HSK
B. បេក្ខជន​អាច​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ជា​ភាសា​អង់គ្លេស ​ដោយ​មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជ្រៅ​ជ្រះ​​​​​

 

៤. ​សំណុំ​ឯកសារ​ត្រូវ​បំពេញ
A. ទម្រង់​​ពាក្យ​សុំ​ចូល​រៀន​​សម្រាប់​និស្សិត​អន្តរជាតិ (អ៊ីមែល​សុំពាក្យ)
B. ទម្រង់​អាហារូបករណ៍ UCAS (អ៊ីមែល​សុំពាក្យ)
C. ​ថត​ចម្លង​ លិខិត​ឆ្លង​ដែន ដែល​មាន​​នៅ​សុពលភាព​ ២ឆ្នាំ
​D.​ ថតចម្លង​សញ្ញាប័ត្រ​ទាក់ទង​នានា​ដែល​មាន​បញ្ជាក់​ត្រឹម​ត្រូវ
E. ថតចម្លង​តារាង​ពិន្ទុ​​ដែល​ទើប​បញ្ចប់​ការសិក្សា (Transcript)
F. Recommendation Letter ពី​សាស្ត្រាចារ្យ ២​រូប
G. សរសេរ CV និង Research Proposal និង​មាន​ច្រើន​ទៀត

 

៥. ​កាល​បរិច្ឆេទ​​ទទួល​ពាក្យ​ចាប់​ពី​​ពេល​នេះ​ដល់​ថ្ងៃ​ ទី ៣១​មិនា ឆ្នាំ ២០១៦។

 

៦. ព័ត៌មាន​លម្អិត​សម្រាប់​ទាក់​ទង៖
​អ្នក​សម្រប​សម្រួល៖ អ្នក​ស្រី Tian Yanqiong
​ការិយាល័យ​​អាហារូបករណ៍​និស្សិត​អន្តរជាតិ នៃ​សកលវិទ្យាល័យ UCAS ​​
ស្ថិត​នៅ​ផ្លូវ No.80 ZhongguancunEastRoad, សង្កាត់ Haidian , ក្រុង​ប៉េកាំង, 100190, ប្រទេស​ចិន។

 

Email: [email protected]
Tel/Fax:+86-10-82672900
Website: www.ucas.ac.cn

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ UCAS