អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពី ផ្ទះ៦ម៉ោង

កំពង់ចាម៖ អ្នកឡើងត្នោតវ័យ ជិត៦០ឆ្នាំម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញ ធ្លាក់ស្លាប់ក្រោមដើមត្នោត ខណៈគាត់កំពុងឡើង យកទឹកត្នោត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈ ខេត្តកំពង់ចាម។

អ្នកភូមិខ្វិតធំ បានឲ្យដឹងថាបុរសនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ ក្រោយបាត់ពីផ្ទះ រយៈពេល៦ម៉ោង ដែលទម្លាប់ គាត់តែងតែទៅយកទឹកត្នោត នៅក្រោយភូមិ។ អ្នកភូមិបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ អឹម សុខ អាយុ៥៦ឆ្នាំ មុខរបរជាអ្នកឡើងត្នោត ត្រូវបានកសិករម្នាក់ឈ្មោះ អយ ពិនី ខណៈដែលទៅយកគោពីវាលស្រែ បានប្រទះឃើញដេកស្លាប់ នៅក្រោមដើមត្នោត នៅម៉ោង៤៖៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅម៉ោង១១ ថ្ងៃទី៣ ខែមករា លោក អឹម សុខ បានចេញទៅឡើងត្នោត នៅចម្ងាយ ពីភូមិខ្វិតធំ ប្រមាណ១០០០ម៉ែត្រ ដូចសព្វដង លុះរហូតដល់ម៉ោង ៤និង៤០នាទីរសៀល ថ្ងៃដដែលនោះ កសិករម្នាក់ ឈ្មោះ អយ ពិនី ពេលទៅយកគោពីវាលស្រែ ក៏បានប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ហើយគាត់ បានមកប្រាប់សាច់ញាតិ ជនរងគ្រោះ ដើម្បីរាយកាណ៍ប្រាប់សមត្ថកិច្ច ។

មន្ត្រីដដែលបន្តថា ក្រោយពីការពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោត ហើយសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពី ផ្ទះ៦ម៉ោង
អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពី ផ្ទះ៦ម៉ោង
អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពី ផ្ទះ៦ម៉ោង
អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពី ផ្ទះ៦ម៉ោង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត