រញ្ជួយ ដីនៅឥណ្ឌាសោះ បែរជាបណ្តាលឲ្យ មនុស្សនៅបង់ក្លាដែស ស្លាប់ដែរ

ដាកា៖ បុរសម្នាក់ បានស្លាប់ដោយសារតែ គាំងបេះដូង បន្ទាប់ពីគ្រោះរញ្ជួយដី វាយប្រហារ ប្រទេសឥណ្ឌា ភាគ ឦសាន ដែលជាប់នឹងប្រទេស បង់ក្លាដែស ដែរនោះ។ តាមពិតឥទ្ធិពល នៃគ្រោះរញ្ជួយដី នៅឥណ្ឌា ដែលមាន កម្រិត ៦,៧ រ៉ិចទ័រ នោះ បានរាលដាលមកដល់ បង់ក្លាដែស, ទីបេ, និង មីយ៉ាន់ម៉ា ប៉ុន្តែមិនសូវខ្លាំង ដូចនៅ ចំណុចស្នូលនោះឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ ២០១៦ នេះថា បុរស ដែលបានបាត់បង់ ជីវិតនោះ រស់នៅក្នុងរដ្ឋធានី ដាកា តែម្តង ដែលទំនងជារូបគាត់មានវ័យ ចំណាស់ ហើយមានការភ័យតក់ស្លុត ចំពោះហេតុការណ៍ កើតឡើងបន្ទាន់បែបនេះ ទើប បាន បណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស ៦នាក់ស្លាប់ , ជាង ១០០នាក់ទៀត រងរបួស, និង អគារលំនៅដ្ឋាន បាន ដួលរលំខ្ទេចខ្ទី បន្ទាប់ពី គ្រោះធម្មជាតិ រញ្ជួយផែនដី ដ៏កក្រើក បាន វាយប្រហារភាគឦសាន ប្រទេសឥណ្ឌា កាល ពីវេលាម៉ោង ៤ និង ៣០ ទៀបភ្លឺ ថ្ងៃចន្ទ នេះ៕

រញ្ជួយ ដីនៅឥណ្ឌាសោះ បែរជាបណ្តាលឲ្យ មនុស្សនៅបង់ក្លាដែស ស្លាប់ដែរ