ប៉ែន ចំរ៉ុង បើក​ហាង​ជាង៧ម៉ឺន​ដុល្លារ ពិត​មែន?


ប៉ែន ចំរ៉ុង បើក​ហាង​ជាង៧ម៉ឺន​ដុល្លារ ពិត​មែន?

លោក ប៉ែន ចំរ៉ុង បាន​ធ្វើ​ឲ្យ​​​មាន​ការ​​សង្ស័យ​មួយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ គ្រា​ដែល​តារា​រូប​នេះ​ចេញ​មុខ​​បើក​សម្ពោធ​ហាង​ការ៉េម​ធំ​មួយ ​តាម​​នៅ​បណ្ដោយ​ផ្លូវ​៣៦០​ជិត​ឡាន​ទឹក ដែល​មាន​តម្លៃ​ជាង​៧ម៉ឺន​ដុល្លារ​ឯណោះ។

 

ប៉ែន ចំរ៉ុង បើក​ហាង​ជាង៧ម៉ឺន​ដុល្លារ ពិត​មែន?
ការ​សង្ស័យ​ទៅ​លើ​តារា​រូប​នេះ​ក៏​ព្រោះ​តែ​លោក បាន​​បង្ហាញ​សកម្មភាព​​យ៉ាង​សកម្ម  ​ធ្វើ​ឲ្យ​​ភ្ញៀវ​ចូល​រួម​ក្នុង​កម្មវិធី​​នេះ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ គិត​ថា លោក​​គឺ​ជា​ម្ចាស់​ហាង ការ៉េម​មួយ​នោះ។ លោក ប៉ែន ចំរ៉ុង បាន​បដិសេធ​ភ្លាមៗ គ្រា​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ជជីក​សួរ ពី​បញ្ហា​នេះ។ លោក​ថ្លែង​​ដូច្នេះ​ថា “Le Glaçage ហ្នឹង មិន​មែន​របស់​ខ្ញុំ​ទេ ខ្ញុំ​អត់​ទាន់​មាន​លទ្ធភាព​បើក​ហាង​​អី​អស់​ច្រើន​យ៉ាង​នេះ​ទេ របស់​មិត្តភ័ក្ដិ​ខ្ញុំ គេ​ពឹង​ឲ្យ​​ខ្ញុំ​ជួយ”។
តារា​ប្រុស​ដែល​​ធ្លាប់​មាន​ប្រវត្តិ​​ត្រូវ​បាន​​គេ​ដា​ល់​ជា​ច្រើន​ដៃ​ដោយសារតែ​ទាក់​ទង​កូន​ស្រី​គេ បាន​បញ្ជាក់​ថា លោក​បាន​ស្គាល់​ម្ចាស់​ហាង​​​ខាង​លើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ការ​រាប់​អាន​មាន​ភាព​ស្និទ្ធស្នាល​​ខ្លាំង​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​ទុកចិត្ត​គ្នា ហើយ​ក៏​បាន​ពឹង​ឲ្យ​លោក​ជួយ​រៀបចំ​កម្មវិធី​បើក​សម្ពោធ​ហាង​នេះ​ឡើង។ “គាត់​ប្រគល់​ឲ្យ​ខ្ញុំ​រៀបចំ​ឲ្យ ខ្ញុំ​​បាន​ហៅ​តារា​ច្រើន​ដែរ ក្នុង​ហ្នឹង​មាន ក្រុម Original Song ដែរ  ហើយ Nikiki ក៏​ហៅ​ដែរ​”។
ប៉ែន ចំរ៉ុង បើក​ហាង​ជាង៧ម៉ឺន​ដុល្លារ ពិត​មែន?
ប៉ែន ចំរ៉ុង បើក​ហាង​ជាង៧ម៉ឺន​ដុល្លារ ពិត​មែន?

 

តាម​ការ​លើក​ឡើង  លោក ប៉ែន ចំរ៉ុង  ​មិន​ទាន់​មាន​គម្រោង​បង្កើត​មុខរបរ​ឡើយ ព្រោះ​បច្ចុប្បន្ន​ ការងារ​សិល្បៈ​​មមាញឹក​ខ្លាំង​​ណាស់ ដក​ឃ្លា​មិន​រួច​ឡើយ ប៉ុន្តែ​​បើ​ទៅ​ថ្ងៃ​អនាគត លោក​អាច​នឹង​សាក​ល្បង​រក​ស៊ី មុខរបរ​សម​ល្មម​មួយ ក្រោយ​ពី​រៀបការ​រួច។ ងាក​មក​ថ្ងៃ​ចូល​រោង​ជ័យ​ជា​មួយ ​កញ្ញា ភិន សុដាលីស វិញ​ ក៏​លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ឡើយ៕
អត្ថបទ៖ ខុត សីហា