តារា​ល្បី​ជប៉ុន Maria Ozawa ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហ្វីលីពីន តែ​បុរស​រង​គ្រោះ​​បែរ​ជា…


តារា​ល្បី​ជប៉ុន Maria Ozawa ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហ្វីលីពីន តែ​បុរស​រង​គ្រោះ​​បែរ​ជា…

យោង​តាម​សារព័ត៌មាន The Coverage ថ្មី​ៗ​នេះ តារា​សម្ដែង​​ជប៉ុន Maria Ozawa បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​មួយ​ក្នុង​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ដែល​នាង​ជិះ​បាន​ទៅ​បុក​រថយន្ត​របស់​បុរស​ម្នាក់​ជា​ជនជាតិ​ហ្វីលីពីន។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គេ​សង្កេត​ឃើញ​បុរស​រង​គ្រោះ​ដែល​មាន​អារម្មណ៍​ខឹង​សម្បារ​ពេល​ជួប​ហេតុការណ៍​ដំបូង ប្រែ​ជា​សប្បាយ​រំភើប​ចិត្ត​ទៅ​វិញ ពេល​ដឹង​ថា​ក្នុង​រថយន្ត​បង្ក​ហេតុ​នោះ​គឺ​ជា​តារា​ស្រី Ozawa។

 

តារា​ល្បី​ជប៉ុន Maria Ozawa ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហ្វីលីពីន តែ​បុរស​រង​គ្រោះ​​បែរ​ជា…

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង បុរស​រង​គ្រោះ​បាន​ស្ទុះ​ចេញ​ពី​រថយន្ត​ទាំង​អាការៈ​ខឹង​សម្បារ។ ប៉ុន្តែ​កំហឹង​របស់​គេ​ស្រាប់​តែ​រសាយ​អស់ នៅ​ពេល​ដែល​ឃើញ​មុខ​តារា​ស្រី​វ័យ​២៩ឆ្នាំ​រូប​នេះ ហើយ​ក៏​បាន​សុំ​នាង​ថត​រូប Selfie ជាមួយ​គ្នា​ទាំង​អារម្មណ៍​រំភើប​រីករាយ ខណៈ​ដែល​តារា​ស្រី​រូប​នោះ​នៅ​តែ​និយាយ​ពាក្យ​ សុំទោស មិន​ដាច់​ពី​មាត់។ បុរស​រង​គ្រោះ​បាន​និយាយ​ថា លោក​មិន​នឹក​ស្មាន​ថា​មាន​ឱកាស​បាន​ជួប​នឹង​តារា​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​បែប​នេះ​ទេ។ វីដេអូ​ពី​ហេតុការណ៍​នេះ​ត្រូវ​បាន​បង្ហោះ​លើ Youtube កាល​ពី​ថ្ងៃ​ទី​៣១ ខែធ្នូ​កន្លង​ទៅ និង​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។
​​

 

Maria Ozawa គឺ​ជា​អតីត​តារា​សម្ដែង​រឿង​អាសអាភាស​ល្បី​លំដាប់​កំពូល​របស់​ជប៉ុន ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ជប៉ុន និង​ឪពុក​ជា​កូន​កាត់​បារាំង-កាណាដា។ នាង​បាន​​ចាប់​អារម្មណ៍​ក្នុង​ឧស្សាហកម្ម​ក្ដៅ​សាច់​នេះ​តាំង​ពី​អាយុ ១៣ឆ្នាំ និង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​នេះ​នៅ​ឆ្នាំ​២០០៥ ៕

 

តារា​ល្បី​ជប៉ុន Maria Ozawa ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហ្វីលីពីន តែ​បុរស​រង​គ្រោះ​​បែរ​ជា…

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ thecoverage