បែក​ធ្លាយ​ Kendall Jenner ស្រលាញ់​ភេទ​ដូច​គ្នា​ក្រោយ​ដើរ​លេង​ជាមួយHarry Styles


បែក​ធ្លាយ​ Kendall Jenner ស្រលាញ់​ភេទ​ដូច​គ្នា​ក្រោយ​ដើរ​លេង​ជាមួយHarry Styles

បើ​ទោះ​បី​ជា​តារា​ម៉ូដែល​អាមេរិក Kendall Jenner បាន​បង្ហាញ​ភាព​ជិត​ស្និទ្ធ​រវាង​​ខ្លួន​ជាមួយ​នឹង​សមាជិក​របស់​ក្រុម​ចម្រៀង One Direction ក៏​ពិត​មែន តែ​មាន​ព័ត៌មាន​អះអាង​ថា​ការ​ពិត​នាង​ស្រលាញ់​ស្រី​ដូច​គ្នា​​នោះ​ទេ។

 

បែក​ធ្លាយ​ Kendall Jenner ស្រលាញ់​ភេទ​ដូច​គ្នា​ក្រោយ​ដើរ​លេង​ជាមួយHarry Styles

 
កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ទូរទស្សន៍​និង​បង្ហាញ​ម៉ូដ​អាមេរិក Kendall Jenner បាន​ចំណាយ​ពេល​វេលា​លំហែ​កាយ​យ៉ាង​សប្បាយ​ជាមួយ Harry Styles សមាជិក​ក្រុម​ចម្រៀង​អង់គ្លេស One Direction។ បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​បាន​លើក​ថា​តារា​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា។ ខុស​ស្រឡះ​ពី​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​មុន​នេះ ទស្សនាវដ្ដី​​មួយ​របស់​អាមេរិក​បាន​រាយការណ៍​ថា ការ​ពិត​ទៅ Kendall គឺ​ជា​មនុស្ស​ភេទ​ទី​៣​​ហើយ​កំពុង​តែ​លង់​ខ្លាំង​ជាមួយ​នឹង​មិត្តភ័ក្ដិ​របស់​ខ្លួន​គឺ តារា​ម៉ូដែល Cara Delevingne។

 

បែក​ធ្លាយ​ Kendall Jenner ស្រលាញ់​ភេទ​ដូច​គ្នា​ក្រោយ​ដើរ​លេង​ជាមួយHarry Styles

 
Cara និង Kendall គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​ប៉ុន្តែ​នៅ​ពេល​នេះ Cara កំពុង​តែ​មាន​ស្នេហា​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​គឺ​នាង St Vincent។ ប្រភព​១​បាន​ទម្លាយ​ប្រាប់​ទស្សនាវដ្ដី OK! ថា តារា​ម៉ូដែល​អាយុ ២០ ឆ្នាំ​រូប​នេះ​បាន​បើក​ចិត្ត​ប្រាប់​អ្នក​ជិត​ស្និទ្ធ​របស់​ខ្លួន​ថា​នាង​ជា​មនុស្ស​ភេទ​ទី​៣ ហើយ Cara កំពុង​តែ​ជួយ​នាង​ក្នុង​ការ​ទទួល​យក​ខ្លួន​ឯង។

 

បែក​ធ្លាយ​ Kendall Jenner ស្រលាញ់​ភេទ​ដូច​គ្នា​ក្រោយ​ដើរ​លេង​ជាមួយHarry Styles

 
“Kendall គឺ​ជា​មនុស្ស​ភេទ​ទី​៣ នាង​ទើប​តែ​ប្រាប់​រឿង​នេះ​ទៅ​កាន់​មិត្ត​ជិត​​ស្និទ្ធ​តែ​ប៉ុណ្ណោះ ហើយ Cara កំពុង​តែ​លួង​លោម​នាង​ថា​ បច្ចុប្បន្ន​កើត​ជា​មនុស្ស​ភេទ​ទី​៣​គឺ​គ្មាន​អ្វី​អាក្រក់​នោះ​ទេ” ប្រភព​នេះ​បាន​បន្ថែម​ទៀត​ថា Kendall កំពុង​តែ​លង់​ខ្លាំង​ជាមួយ​នឹង Cara ដក​ខ្លួន​មិន​បាន​។

 

ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពេល Kendall និង Harry បាន​ទៅ​លំហែ​កាយ​នៅ​មាត់​សមុទ្រ Caribbean ប្រទេស​អង់គ្លេស​ ដែល​នៅ​ទី​នោះ​ តារា​ទាំង​ពីរ​បាន​លេង​ជាមួយ​គ្នា​យ៉ាង​ស្និទ្ធស្នាល៕

 

បែក​ធ្លាយ​ Kendall Jenner ស្រលាញ់​ភេទ​ដូច​គ្នា​ក្រោយ​ដើរ​លេង​ជាមួយHarry Styles

 

ចុចអាន៖Harry Styles ​និង​ Kendall Jenner ​ផ្អែមល្ហែម​​ជាមួយ​គ្នា​ក្នុង​អាង​ហែលទឹក

 
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖mirror