​អត្ថប្រយោជន៍​នៃ​ស្លឹក​ខ្ទឹម​

​អត្ថប្រយោជន៍​នៃ​ស្លឹក​ខ្ទឹម​

​ស្លឹក​ខ្ទឹម​គឺជា​របស់​ដែល​អ្នក​យក​មក​ចម្អិន​ជាមួយ​មុខម្ហូប​អ្នក​ជានិច្ច ព្រោះ​វា​អាច​ជួយ​កាត់​ក្លិន​មិនល្អ ថែម​ទាំង​អាច​ធ្វើឱ្យ​ម្ហូប​អ្នក​ឆ្ងាញ់​ទៀតផង ដូចនេះ​តើ​អ្នក​ដឹង​ទេ​ថា​វា​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ទៅ​?

ការពារ​ជំងឺមហារីក​
នៅក្នុង​ខ្ទឹម​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ការពារ​អ្នក​ឱ្យ​ចៀសផុត​ពី​ជំងឺមហារីក​បាន ហើយ​មាន​ជាតិ​ហិ​រដែល​អាច​ការពារមិ​ន​ឱ្យ​កោសិកា​មហារីក​ដុះ​ឡើង​ក្នុង​រាងកាយ​អ្នក​ឡើយ ជាពិសេស​ជំងឺ​មហារីកក្រពះ និង​មហារីក​ផ្សេងទៀត​។​

ធ្វើឱ្យ​អ្នក​ចង់​បរិភោគ​អាហារ​
នៅពេល​ដែល​អ្នក​មិន​ចង់​ពិសារ​អាហារ​ផ្សេងៗ អ្នក​អាច​បរិភោគ​ខ្ទឹម​នេះ​បាន ព្រោះ​វា​អាច​ជួយ​អ្នក​ឱ្យ​ចង់​ពិសារ​អាហារ​។​

ការពារ​សរសៃឈាម​
នៅក្នុង​នោះ​មាន​វីតាមីន​C ដែល​អាច​ជួយ​ការពារ​សរសៃឈាម​អ្នក​ឱ្យមាន​សុខភាព​ល្អ ជួយ​ឈាម​អ្នកដើរ​ស្រួល ថែម​ទាំង​អាច​ជួយ​បំបាត់​អា​ការៈវិល​មុខ​ពេល​ដែល​អ្នក​លើសឈាម ជាងនេះទៅទៀត​វា​នឹង​ជួយ​ការពារ​ខួរក្បាល​អ្នក ដែល​មិន​ងាយ​ធ្វើឱ្យ​អ្នក​មាន​ជំងឺ​វង្វេងវង្វាន់​ឡើយ​នៅពេលដែល​មាន​អាយុ​ចាស់ជរា​។​

បញ្ចុះ​កាឡូរី​
វា​នៅ​មាន​អត្ថប្រយោជន៍​មួយទៀត​គឺ​ធ្វើឱ្យ​កាឡូរី​ក្នុង​ខ្លួន​អ្នក​ចុះ​មក​ត្រឹម​កម្រិត​ទាប នោះ​អ្នក​នឹង​មិន​មាន​ជំងឺ​ផ្សេងៗ​កើតឡើង​លើ​ខ្លួន​អ្នក​ឡើយ ហើយ​អ្នក​ក៏​មិន​ងាយ​ធាត់​ដែរ​។​

បញ្ជាក់ ៖ ថ្វី​ត្បិត​តែ​វា​មាន​អត្ថប្រយោជន៍​ច្រើន​មែន ប៉ុន្តែ​អ្នក​ដែល​មាន​ជំងឺ​ក្រះ និង​ពោះវៀន មិន​ត្រូវ​បរិភោគ​ច្រើន​ឡើយ បើ​ពិសារ​ច្រើន វា​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក ហើយ​ប្រសិន​ជា​បរិភោគ​ជាមួយ​ទឹកឃ្មុំ ពុទ្ធ្រា​ក្រហម វា​នឹង​ប្រតិកម្ម អាច​ធ្វើឱ្យ​អ្នកពុល​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។