គយ​ចល័ត​ឃាត់​រថយន្តស៊េរី​ទំនើប​អត់​ពន្ធ​មួយ​គ្រឿង​នៅ​មុខ​ផ្សារ​TK ទួល​គោក​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​មុន​នេះ​បន្តិច រថ​យន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​គា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២U៣៣១១អត់​បង់​ពន្ធ​ ត្រូវ​គយ​ចល័ត​ឃាត់​ចាប់​នៅ​ម្តុំ​មុខ​ផ្សារ​ TK តាម​បណ្តោយ​ផ្លូវ​លេខ​៥១៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ ខណ្ដ​ទួល​គោក​ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​។

បច្ចុប្បន្ន​រថ​យន្ត​ខាង​លើ​​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅឃ្លាំង​គយ​ចល័ត​ដើម្បី​ដោះ​ស្រាយ​៕