រថយន្តក្រុង អង្គរអ៊ិចស្ពេ្រស បុកគោយន្ត របួសធ្ងន់ស្រាល ៤នាក់ នៅកំពង់ចាម

កំពង់ចាម៖   មនុស្ស៤នាក់ បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីរថយន្តដឹក អ្នកដំណើរអង្គរអ៊ិចស្ព្រេស បុកគោយន្តថាលេថង  នៅវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៧១ ចំនុចភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមន្ត្រីនគរបាល ស្រុកចំការលើ បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន អង្គរអ៊ិចស្ព្រេស មួយគ្រឿងពណ៌លឿងទុំ  ពាក់ផ្លាកលេខ ៣A ៨៩១៥ ភ្នំពេញ បើកបរពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ បានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រហូតទៅបុកពីក្រោយ គោយន្តថាលេថង ពណ៌ក្រហម បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ និងស្រាល ក្រោយមកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងទៀតថា អ្នកបើកបរគោលយន្ត ឈ្មោះ លន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ឯកអ្នករួមដំណើរជាមួយ៣នាក់ ទៀត ទី១.ឈ្មោះ ឈាវ ថាត ភេទប្រុស អាយុ ១៨ឆ្នាំ ២.ឈ្មោះ ឈាវ តឿ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ និងទី៤.ឈ្មោះ លន់ រងរួបធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តក្រុងដឹកអ្នកដំណើររួមមានចំនួន ៣៩នាក់ ជនបរទេស ១៨នាក់(ស្រី ០៩) ជនជាតិខ្មែរ ២១នាក់(ស្រី ០២) មិនមានរងរបួសធ្ងន់ធ្ងរទេ។ហើយករណីនេះ ក្រោយកើតហេតុ ទាំងរថយន្តក្រុង និងថាលេថង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកចំការលើ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់៕