តុលាការ​ខេត្ត​ស្វាយ​រៀង នឹង​ដោះ​លែង​កម្មករ​៤នាក់ ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​ នៅ​សប្តាហ៍​ក្រោយ

មន្រ្តី​សហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​ស្វាយ​រៀង​នឹង​ដោះ​លែង​កម្មករ​ចំនួន​ ៤ នាក់ ដែល​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ក្រុង​បាវិត ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​សប្តាហ៍​ក្រោយ​នេះ។ ​សូម​បញ្ជាក់​ថា កម្មករ​ទាំង​បួន​នាក់ ត្រូវ​បាន​ចាប់​ខ្លូន​ កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ និង​ត្រូវ​បាន​តុលាការ​ ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើហិង្សា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ។   អត្តបទដោយ.៖ សរ ពិសី