ឡិច​ស៊ី​ស​៤៧០​បែក​កង់​ធ្លាក់​ស្នាមភ្លោះ​ផ្លូវ របួស​មនុស្ស​៤​នាក់

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ២០១៦ នេះ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ​ខណៈ​​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​ ដឹក​ជនបរទេស​ធ្លាក់​ស្នាមភ្លោះផ្លូវ បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់​-​ស្រាល​៤​នាក់ ស្ថិត​នៅ​ចំណុច​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ ព្រោះ​ភ្លាម​ៗ​ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបាត់​ ។ រថយន្ត​ខាងលើ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-8786 ដោយ​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សួរនាំ​អ្នកបើកបរ​ដោយ​អះអាង​ថា ឧបទ្ទវហេតុ​នេះ គឺ​បណ្តាល​មក​ពី​​រថយន្ត​​បែក​កង់ ទើប​រេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ​ផ្លូវ ។