Barcelona ត្រៀម​ផ្តល់​ការ​ខក​ចិត្តដល់ Espanyol ក្នុង​ Copa del Rey

គ្រូបង្វឹក Barcelona លោក Luis Enrique នឹង​រៀន​នូវ​មេ​រៀន​ ក្រោយខកចិត្ត​ ក្នុង​​លទ្ធ​ផល​ស្មើ ០-០ ​ជាមួយ​​នឹង​ក្រុម Espanyol ខណៈ​​ពួក​គេ​ត្រូវ​ជួបគ្នា​ម្ដង​ទៀត​​ក្នុង​ការ​ប្រកួត​ពាន Copa del Rey នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ​។

26-story-1

ខ្សែ​ប្រយុទ្ធ Lionel Messi និង Luis Suarez សុទ្ធ​សឹង​បាន​ស៊ុត​បាល់​ប៉ះ​របារ​ទីក្នុង​តង់​ទី​នីមួយ​ៗ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​អឺ​រ៉ុប​ របស់​ពួក​គេ​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០​ ជា​លើកទី ១ ក្នុង​ក្របខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដើម្បី​មាន ២ ពិន្ទុ​ដេញ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំ​មុខ Atletico Madrid ដែល​បាន​ផ្តួល​ក្រុម Levante ១-០ ក្នុង​ការ​ប្រកួត​នា​ថ្ងៃដដែល​នោះ​កាល​​ពី​ថ្ងៃ​សៅរ៍ នៅ​លើ​កំពូល​តា​រាង។

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Barcelona នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​​ការ​ប្រកួត​​ជើងទី ១ ក្នុង​ចំណោម​ការប្រកួត​ពីរ​ជើង​រវាង​ក្រុម​ទាំង​ពីរ​ក្នុងវគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ការ​ប្រកួត​ដណ្តើម​ពាន Copa del Rey នា​ថ្ងៃ​ពុធ​នេះ​។

messi

លោក Enrique ថ្លែង​​ថា៖ «ពិត​ណាស់ វា​មាន​នូវ​លក្ខ​ខណ្ឌ​ផ្សេង​ៗ​ នៅ​ការ​ប្រកួត​បន្ទាប់​។ នៅ​កីឡ​ដ្ឋាន Camp Nou យើង​នឹង​ព្យា​យាម និង​លេង​​ក្នុង​កម្រិត​ដ៏​ស្វិត​ស្វាញ​ដូច​​នេះ នឹង​យក​ឈ្នះ​​លើ​ពួក​គេ​។ វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ហើយ​យើង​នឹង​ប្រកួត​ជា​មួយ​នឹង​ក្រុម​មួយ​ដែល​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ថ្ងៃ​នេះ​»​។

ការ​រក​បាន​មួយ​ពិន្ទុ​ជា​លើក​ដំបូង​ក្នុង​ចំណោម​ការ​ប្រកួត ៨ លើក​ជា​មួយ​នឹង​ក្រុម Barcelona បានបង្ហាញ​ពី​ភ័ស្តុតាង​មួយ​ផ្សេង​ទៀត​ទៅ​លើ​ការ​ផ្លាស់ប្តូរ​នៃ​ជោគ​វាស​នា ​របស់​ក្រុម Espanyol បើ​គិត​ចាប់​តាំង​ពី​​លោក Constantin Galca បាន​ចូល​ជំនួស​លោក Sergio Gonzalez ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់​ក្រុម​នេះ​កាល​ពី​ខែ​មុន​។

គ្រូ​បង្វឹក​សញ្ជាតិ​រ៉ូ​ម៉ា​នី​​រូប​នេះ បាន​កោត​សរសើរ​ទៅ​លើការ​ខិត​ខំ​​របស់​កីឡាករ​ខ្លួន ប៉ុន្តែ ជឿ​ជាក់​ថា ពួក​គេ​នឹង​មាន​ភាព​រឹង​មាំ​គ្រប់​គ្រាន់​ពី​ការ​សម្រាក​​នា​រដូវ​រងារយៈ​ពេល ១០ ថ្ងៃ​​ក្នុង​ក្រប​ខ័ណ្ឌ​កីឡា​បាល់​ទាត់ ​អេស្ប៉ាញ ដើម្បី​បង្ហាញ​​ពី​ថាម​ពល​ដូច​គ្នា​នេះ​ម្តង​ទៀត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​៕