លោក​ជួន សុវណ្ណ ៖ អធិការ​ខណ្ឌ ទាំង​១២​កុំអោយ​លាក់បាំង​បទល្មើស ក្នុង​មូលដ្ឋាន​របស់ខ្លួន

ភ្នំពេញ: លោក​ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​អោយ​អធិការ​តាម​ខណ្ឌ​ទាំង​១២ មិនត្រូវ លាក់ បាំង​បទល្មើស​ដែល​កើត មាន​ឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ​។ ប្រសាសន៍​ក្រើនរំលឹក​នេះ​ធ្វើឡើង ក្នុង​កិច្ចប្រជុំ បូកសរុប ដក​ពិសោធន៍ សភាព ការណ៍ លទ្ធផល​កិច្ច​សហ​ប្រតិ​ប​ត្ត​ការបង្ក្រាប​បទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន និង សណ្តាប់ធ្នាប់​ចរាចរណ៍ ប្រចាំឆ្នាំ​២០១៥ របស់​គណៈ បញ្ជា ការឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​។
 
​ការ​ក្រើនរំលឹក​នេះ ក្រោយ​ការរកឃើញ កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុម​ជនល្មើស​ដែល ចាប់ខ្លួន បាន​សារភាព ពី​ករណី​ដែល​ខ្លួន​បាន ប្រព្រឹត្ត​កន្លងមក​នៅក្នុង​ខណ្ឌ​មួយចំនួន តែ​នៅពេល​ទៅ សមត្ថកិច្ច ចុះ​ស្រាវជ្រាវ សំណុំ រឿង ទាំងនោះ បែរ ជា​មិនមាន​ទៅវិញ​។

​លោក ជួន សុវណ្ណ បាន​បន្ត​អោយដឹងថា ការគ្រប់គ្រង​មុខ សញ្ញា​ព្រហ្មទណ្ឌ ការអនុវត្ត​ដីកា​និង​ការស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​ដែល​នៅ សេស សល់ ទទួលបាន​លទ្ធផល​ទាប​និង​មិនទាន់​ក្លាយជា​សកម្មភាព​ជាក់ស្តែង​របស់ សមត្ថកិច្ច ក្នុង​មូលដ្ឋាន​ធ្វើអោយ​បទល្មើស មានការ​ថយចុះ តែមួយ​រយៈពេល តែ​មានការ​កក្រើក ឡើងវិញ បន្ទាប់ពី​មុខសញ្ញា​ទាំងនោះ បាន​បង្កើតជា​ក្រុម​ថ្មី​ដើម្បី​ធ្វើ​សកម្មភាព​បន្ត​។ មុខសញ្ញា​ជនល្មើស​ដែល​បង្ក្រាប​មិនទាន់​អស់​មាន​៤៧៣​មុខសញ្ញា​លើ ២៥៦​ករណី​៕​

លោក​ជួន សុវណ្ណ ៖ អធិការ​ខណ្ឌ ទាំង​១២​កុំអោយ​លាក់បាំង​បទល្មើស ក្នុង​មូលដ្ឋាន​របស់ខ្លួន