គ្រោះថ្នាក់ប្រចាំ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦

ភ្នំពេញ: នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ៩លើក ( យប់ ៣​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់​ ( ប្រុស ) របួសធ្ងន់ ១២​នាក់ (​ស្រី ១​នាក់​) របួសស្រាល ៣​នាក់ ( ប្រុស ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៤​នាក់ (​យប់៤​នាក់​)​។​នេះ​បើ​យោងតាម​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មានម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ១​គ្រឿង​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន ៣​លើក មិន​គោរព​សិទ្ធ៣​លើក ស្រវឹង ១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​ផងដែល​៕R​