​ពលរដ្ឋ​ក្រីក្រ​រស់នៅ​តំបន់​ចាក់សំរាម​ទទួល​អំណោយ​ពី​សិល្បករ​តាម​រយៈ​សមាគម​ចាស់ជរា​រស់នៅ​អា​មេ​រិ​ក

រាជ​ធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ២០១៦​ តារា​សម្តែង​ តារាចម្រៀង​ ព្រមទាំង​ម្ចាស់​វិទ្យុ​ឌី​ភី​ បាន​សហការ​គ្នា​​នាំ​យក​អំណោយ​ពី​សប្បុ​រស​ជន​មួយ​ចំនួន​យក​ទៅ​ចែក​ផ្ទាល់​ដល់​ជន​ក្រីក្រ​បងប្អូន​ប្រកប​របរ​រើស​សំរាម​ជា​ប្រចាំ​។

​អំណោយ​​​នេះ​ជា​ការ​ផ្តល់​ជូន​តាម​រយៈ​សមាគម​ចាស់ជរា​រស់នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ផ្តល់​ដល់​សិល្បករ​ផ្ទាល់​ចុះ​ចែករំលែក​។

លោក​គង់ សុធា​រិ​ទ្ឋ​ តារាចម្រៀង​បាន​ថ្លែង​ទាក់ទិន​នឹង​កម្ម​វិធីចែក​អំណោយ​នេះ​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​សមាគម​ចាស់ជរា​ដែល​មាន​ស្ថាប័ន​នៅ​អា​មេ​រិ​កបាន​ផ្តល់​ឱកាស​​នាំ​យក​អំណោយ​ពី​សប្បុ​រស​ជន​មាន​ទាំង​នៅ​អា​មេ​រិ​ក​ និង​នៅ​ក្នុងស្រុក​ចែក​ជូន​ដល់​ជន​ក្រីក្រ​៕