បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ក្នុងស្រុក​​ស្នួល

ខេត្តកណ្តាល ៖ កម្លាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល កាលពី​វេលា​រសៀល​ថ្ងៃ​ទី​០៣ មក​រា ២០១៦ បាន​ធ្វើការ​ចុះ​បង្ក្រាប​សង្វៀន​​បញ្ជល់មាន់​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ និង​ដកហូត​មាន់​គោក​បាន​៤​ក្បាល​ដែរ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ប្រ​ភ​ភព​បានឱ្យ​ដឹង​ថា បុរស​ទាំង​៤​នាក់ ១-​ឈ្មោះ​ត្រេ​ន ចំរើន អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ២-​ឈ្មោះ​គឹ​ម ផៀ​ង អាយុ​៥៦​ឆ្នាំ ជាង​ជាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ៣-​ឈ្មោះ​ទូច សាន្ត អាយុ​៥១​ឆ្នាំ ជា​តន្ត្រីករ​បុរាណ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​៤-​ឈ្មោះ​វ៉ា​ន សុខ​លៀង អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ ។

ប្រភព​បន្ត​ថា ទីតាំង​ខាងលើ​ត្រូវ​គេ​ដឹង​ថា បាន​បើក​លេង​ជា​យូរ​មក​ហើយ ខណៈ​ប៉ូលិស​ធ្លាប់​ទៅ​បង្ក្រាប​ដែរ ប៉ុន្តែ​ក្រុម​អ្នកលេង​ហាក់​ដឹងខ្លួន​មុន ទើប​បង្ក្រាប​មិន​បាន ។ រហូត​មក​ដល់​ពេល​នេះ ទើប​កម្លាំង​ឆ្មក់​ចូល​បាន ឃាត់ខ្លួន​ពួក​គេ​កំពុង​លេង​តែ​ម្តង ។ ក្នុង​នោះ​បាន​ដកហូត​ម៉ូ​ូ​តូ​ចំនួន​៤​គ្រឿង​ដែរ ។