ចោរ​ប្រដាប់អាវុធ​៣​នាក់​ចូល​ភ្ជង់ និង​ចាប់ចង​ម្ចាស់ផ្ទះ​ប្លន់​យក​គ្រឿងអលង្ការ​មួយចំនួន​នៅ​ស្រុក​បរវេល

​ខេត្តបាត់ដំបង​៖​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​អាវុធ​កាំភ្លើង​អាកា​១​ដើម និង​អាវុធខ្លី​២​ដើម​បានធ្វើ​សកម្មភាព​​ចូលទៅ​ភ្ជង់ និង​ចាប់ចង​ម្ចាស់ផ្ទះ​រួចហើយ​រើកកាយយក​គ្រឿងអលង្ការ និង​លុយកាក់​ជាច្រើន​រួច​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ពាក់​កណ្តាលអធ្រាត្រ ចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ស្រុក​ប​វេ​ល​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមចោរ​នេះ​ឡើង​តាម​ជណ្តើរ​របង​ក្រោយ​ផ្ទះ រួច​ចូលមក​គាស់​បង្អួច​ចូល ខណៈដែល​ប្រពន្ធ​ជនរងគ្រោះ​បើកទ្វារ​កណ្តាល​ចេញ​។ ប្រភព​បន្តថា គ្រានោះ​ក្រុមចោរ​បាន​ភ្ជង់​នឹង​កាំភ្លើង​អាកា ហ​លយ​ដើរចូល​ក្នុងផ្ទះ​ទៅ​ដាស់​ប្តី​កំពុង​សម្រាន្ត​លក់ ហើយក៏​ពួកវា​បាន​វាយ​និង​ដែក​ស្បែង​បណ្តាល​ឲ្យ​សន្លប់​រួច ចងដៃ​ព័ទ្ធ​ទៅក្រោយ និង​ចងជើង​ថែមទៀត​។ ប្រភព​ដដែល​បញ្ជាក់ថា ដោយ​ប្រពន្ធ​ភ័យ​ពេក​ក៏បាន​បោះ​កូនសោ ឲ្យ​ទៅ​ក្រុមចោរ​ចាក់​យកលុយ និង​គ្រឿង​អ​ល​ង្ក​ការ អស់​មួយចំនួនធំ​រួច​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​៕