​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars


​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars

​ជម្រើស​​កីឡាករ​​ក្នុង​ក្រុម​ K-Cement Cambodian All Stars សុទ្ធ​តែ​តារា​បាល់​ទាត់​ល្អៗ​ បំផុតប្រចាំ​នៅ​​កម្ពុជា​​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​ចូល​ចិត្ត​។ នេះ​ជា​ការ​ឲ្យ​ដឹង​របស់​​លោក​​ ប្រាក់ សុវណ្ណារ៉ា ​​ជា​គ្រូ​បង្ហាត់​ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជើង​ឯករ​ង​ថៃ​ SCG Muangthong United ក្នុង​យុទ្ធនាការ SCG Muangthong United Asean Tour 2016 នា​ពេល​ខាង​មុខ​នេះ។

 

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars កីឡាករ​ ចាន់ វឌ្ឍនាកា

 

​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ​អ្នក​គាំទ្រ​​ នឹង​ពេញ​ចិត្ត​​ខ្លាំង​សម្រាប់​ការ​ជ្រើស​រើស​កីឡាករ​របស់​លោក​ឲ្យ​លេង​​១១​នាក់​ដំបូង​នៅ​លើ​ទីលាន។ ​កីឡាករ​បរទេស​ និង​​កីឡាករ​កម្ពុជា​ល្អ​ៗ​ទាំង​អស់​ នឹង​អាច​បង្ហាញ​ខ្លួន​លើ​ទីលាន​ តាម​​ប្រព័ន្ធ​​​លេង​បែប​ស៊ីចង្វាក់​គ្នា​មួយ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​។

 

​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ​រូប​នេះ​បន្ត​ថា ​លោក​ផ្ដោត​​សំខាន់​លើ​កីឡាករ​កម្ពុជា​​​ចំនួន៦​នាក់​​​​ ដែល​មិន​ចេញ​ទៅ​​បង់ក្លាដេស​​ និង​នៅ​ជួយ​ក្រុម K-Cement Cambodian All Stars ​គឺ ​ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ និង​អ្នក​ចាំទី ស៊ូ យ៉ាទី។ ក្រៅ​ពី​​នេះ​ក៏​មាន​កីឡាករ​បរទេស​ល្អ​ៗ ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១ នាក់​ដំបូង​​ដូច​ជា Esoh Omogba , Bisan George និង​ Booysen Shane របស់​ភ្នំពេញ​ក្រោន​ជា​ដើម​។

 

លោក​បន្ថែម​ថា ​​​កីឡាករ​បរទេសបាន​​សម្រាក​​ជា​ច្រើន​នាក់​ក្នុង​ឱកាស​​​​បុណ្យ​ឆ្លង​ឆ្នាំ​សកល ហេតុ​នេះ​​មុន​ពេល​ដាក់​ឲ្យ​លេង​​ពេល​ប៉ះ Muangthong United ​លោក​នឹង​ធ្វើតេស្ត​ទៅ​លើ​កម្លាំង​ម្ដង​ទៀត​ ដើម្បី​ធានា​បាន​ថា ការ​ជ្រើសរើស​ចុង​ក្រោយ​របស់​លោក​​ត្រឹម​ត្រូវ។ ក្រុម ​K-Cement ​Cambodian All Stars ​នឹង​ចាប់​ផ្ដើម​ប្រមូល​គ្នា​ហ្វឹកហាត់​នា​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៦ សម្រាប់​ទី​តាំង​មិន​ទាន់​ប្រាកដ​អាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ឬ នៅ​មជ្ឈមណ្ឌល​​កីឡា​បាទី​ខេត្ត​តាកែវ។

 

ក្រុម​ K-Cement ​Cambodian All Stars ​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​​ក្រុម SCG​ Muangthong United ក្នុង​ថ្ងៃទី១៦ ខែមករា នៅ​ពហុកីឡដ្ឋាន​ជាតិ​​ ក្នុង​រាជធានី​ភ្នំពេញ។ សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ​២​ដុល្លារ​សម្រាប់​កន្លែង​អង្គុយ​មាន​ដំបូល​ និង​១​ដុល្លារ​សម្រាប់កន្លែង​អង្គុយ​អត់​ដំបូល។ សំបុត្រ​បាន​ពី​ការ​លក់​សំបុត្រ​ទាំង​អស់​នឹង​យក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Starsកីឡាករ  ស៊ូ យ៉ាទី

 ​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Starsកីឡាករ កែវ សុខផេង

 

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Starsកីឡាករ គួច សុកុម្ភៈ

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars កីឡាករ ប្រាក់ មុន្នីឧត្ដម​

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars កីឡាករ ធារី ចន្ថាប៊ីន

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars កីឡាករ Booysen Shane

 

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Starsកីឡាករ Esoh Omogba

 

 

​ប្រាក់​ សុវណ្ណារ៉ា ទម្លាយ​ឲ្យ​ដឹង​ពី​ជម្រើស​កីឡាករ​​​ឆ្នើម​​ក្នុង​​ក្រុម K-Cement ​Cambodian All Stars

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​