Neymar ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ Samba Gold ២​ឆ្នាំ​ជាប់គ្នា

Neymar ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ Samba Gold ២​ឆ្នាំ​ជាប់គ្នា

​Neymar Jr ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ប្រេស៊ីល​ល្អ​បំផុត​លេង​នៅ​អឺរ៉ុប​ Samba Gold ជា​លើក​ទី​២ និង​ជា​ការ​ឈ្នះ​​២​ឆ្នាំ​ជាប់ៗ​គ្នា។

 

Neymar ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ Samba Gold ២​ឆ្នាំ​ជាប់គ្នា

 

​ពាន​រង្វាន់​ Samba Gold គឺ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ​ដើម្បី​ប្រគល់​ឲ្យ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល ដែល​លេង​នៅ​លីក​កំពូល​អឺរ៉ុប​​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៥ ​តារា​ឆ្នើម​ក្រុម​ Barcelona (Neymar) បាន​ទទួល​សំឡេង​ឆ្នោត​​៣៧,៨% ​ខណៈ​ដែល​លេខ​២ ​Douglas Costa របស់​ Bayern Munich ទទួល​បាន​១៣% និង​លេខ​៣ Felipe Melo ​របស់​ Inter Milan ៩,៣%។

 

ការ​វិនិច្ឆ័យ​ជ័យ​ជម្នះ​នៃ​ពាន​រង្វាន់​នេះ​គឺ​ អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​ពី​អ្នកសារព័ត៌មាន ភ្ញៀវ​ពិសេសៗ​​និង​ជន​ល្បីៗ​សញ្ជាតិ​ប្រេស៊ីល កីឡាករ​ជើង​ចាស់ និង​អ្នក​​លេង​អ៊ីនធឺណិត​ជាង​១០​ម៉ឺន​នាក់។

 

Neymar ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ Samba Gold ២​ឆ្នាំ​ជាប់គ្នា

 

​Neymar ​​លេង​បាន​យ៉ាង​ល្អ​បំផុត​កាល​ឆ្នាំ​២០១៥ ​ដោយ​ស៊ុត​ចូល​សរុប​៤១​គ្រាប់​ ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ ​និង​បាន​ជាប់​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ Ballon d’Or ជាមួយ​នឹង​ Lionel Messi និង​ Cristiano Ronaldo ផង​ដែរ។ សម្រាប់​ពាន​រង្វាន់​នេះ​ Neymar នឹង​​បង្ហាញ​​ជាមួយ​ក្លិប​ Barcelona នា​ខែ​កុម្ភៈ​ខាង​មុខ៕

 

-ចុចអាន៖ ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona