ឯ​ក​ឧ​ត្ត​ម​ទេ​ស​រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ ​ជំ​នួប​ពិ​ភា​ក្សា​កា​រ​ងា​រ​​ជា​មួ​យ S​e​n​t​o​S​a​S​i​l​k​ ក្រុ​ម​ហ៊ុ​ន​អា​ជី​វ​ក​ម្មល​ក់​រា​យ​ដ៏​ធំ​មួយ​ ក្នុង​ចំ​ណោ​ម​ក្រុ​ម​ហ៊ុ​ន​អា​ជី​វ​ក​ម្ម​ល​ក់​រាយ​ក្រ​ណា​ត់​សូ​ត្រ​នា​នានៅ​កម្ពុជា​

នៅ​ទី​ស្តី​កា​រ​ក្រ​សួង​ពា​ណិ​ជ្ជ​ក​ម្ម ឯ​ក​ឧត្ត​ម​ទេ​ស​រដ្ឋ​ម​ន្ត្រី ស៊ុ​ន ចា​ន់​ថុ​ល បា​ន​ជួ​ប​ពិ​ភា​ក្សា​កា​រ​ងា​រ​ជា​មួ​យ​លោ​​​ក​​ស្រី​​ សេ​ង ត​ក្ក​នា​រី នា​យ​ក​គ្រ​ប់​គ្រ​ង SentoSaSilk ដែ​ល​ជា​ក្រុ​ម​ហ៊ុ​ន​អា​ជី​វ​ក​ម្ម​ល​ក់​រា​យ​ក្រ​ណា​ត់​សូ​ត្រ​ដ៏​ធំ​បំ​ផុ​ត​មួ​យ​ ក្នុ​ង​ចំ​ណោ​ម​ក្រុ​ម​ហ៊ុ​ន អា​ជី​វ​ក​ម្ម​ល​ក់​រា​យ​នា​នា​នៅ​ក​ម្ពុ​ជា នៅ​នៅ​ព្រឹ​ក​ថ្ងៃ​ទី ០៤ ខែ ម​ក​រា ឆ្នាំ ២០១៦ នេះ​។ ជំនួបពិភាក្សានេះលោកស្រី សេង តក្កនារី នាយកគ្រប់គ្រង SentoSaSilk មាន​បំ​ណង​ជ​ម្រា​ប​ជូ​ន​ឯ​ក​ឧ​ត្ត​ម​ទេ​ស​រដ្ឋ​ម​ន្ត្រី អំពី​គ​ម្រោ​ង​នា​នា​នៅ​ក្នុ​ង​ពេ​ល​អ​នា​គ​ត ទាក់ទងនឹងការជំរុញផលិតកម្មសូត្រនៅស្រុកខ្សាច់កណ្តាល និង​ដើ​ម្បី​បង្ហា​ញ​ជូន ឯក​ឧ​ត្ត​ម​ទេស​រដ្ឋ​ម​ន្ត្រី នូវ​ពា​ន​រង្វា​ន់​ដែ​ល​ទើ​ប​ទ​ទួ​លបាននាពេលថ្មីៗនេះរបស់ខ្លួន ពោលគឺ៖ ពាន​រ​ង្វា​ន់​ផ្នែ​ក​ចំ​ណា​ត់​ថ្នា​ក់​គុណ​ភា​ព​លេ​ខ​១ ប្រ​ចាំ​ឆ្នាំ​ ២០១៥ (2015 Prime Quality Award) និង​អា​ជ្ញា​ប័​ណ្ណ​គុ​ណ​ភា​ព​ស្ត​ង់​ដារ​ EBA ដែ​ល​ទ​ទួ​ល​បា​ន​ពី​ ទី​ក្រុ​ង Oxford នៃ​​ប្រ​ទេ​ស​អ​ង់​គ្លេ​ស​។ នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះ ស​មិទ្ធ​ផ​ល​ស​ម្រេ​ច​បា​ន​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន SentoSasilk និងបានផ្តល់ការគាំទ្រ និង កិច្ច​​សហប្រតិបត្តិការយ៉ាងមុតមាំជាមួយក្រុមហ៊ុន និង​វិ​ស័យ​ឧ​ស្សា​ហ​កម្ម​ជា​ទូ​ទៅ ដើ​ម្បី​ព​ង្រឹ​ង​ផ​លិ​ត​ក​ម្ម​សូ​ត្រ​ និង […]

  • ឯ​ក​ឧ​ត្ត​ម​ទេ​ស​រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ ​ជំ​នួប​ពិ​ភា​ក្សា​កា​រ​ងា​រ​​ជា​មួ​យ S​e​n​t​o​S​a​S​i​l​k​ ក្រុ​ម​ហ៊ុ​ន​អា​ជី​វ​ក​ម្មល​ក់​រា​យ​ដ៏​ធំ​មួយ​ ក្នុង​ចំ​ណោ​ម​ក្រុ​ម​ហ៊ុ​ន​អា​ជី​វ​ក​ម្ម​ល​ក់​រាយ​ក្រ​ណា​ត់​សូ​ត្រ​នា​នានៅ​កម្ពុជា​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/04  Category:ក្នុងស្រុក