របៀប​តម្លើង​ហ្គេម តុក្កតា​ស៊ី​ផ្សិត (Super Mario) នៅ​លើ iOS 9 ដោយ​មិន​ចាំបាច់ Jailbreak

Super Mario ឬហៅថា តុក្កតាស៊ីផ្សិតនោះ គឺជា​ហ្គេម​មួយ​ប្រភេទ ដែល​ចេញ​​​អោយ​លេង យូរ​ឆ្នាំ​មក​ហើយ ដែល​កាល​នោះ គេ​និយម​លេង នៅ​លើ Game Boy។ សម្រាប់​ប្រិយ​មិត្ត ភាគ​ច្រើន នៅទីនេះ ក៏ប្រហែលជា ធ្លាប់លេងវា កាលនៅកុមារភាព មកហើយដែរ មែនអត់? ចុះនៅពេលនេះ ចង់លេងវា នៅលើស្មាតហ្វូន របស់ខ្លួន ម្តងទៀតដែរឬទេ?

របៀប​តម្លើង​ហ្គេម តុក្កតា​ស៊ី​ផ្សិត (Super Mario) នៅ​លើ iOS 9 ដោយ​មិន​ចាំបាច់ Jailbreak

ប្រសិនបើ អ្នកទាំងអស់គ្នា ចង់លេងវានោះ អាចអនុវត្ត តាមវិធីសាស្រ្ត ខាងក្រោមនេះបាន តែនៅក្នុង ពេល​នេះ យើងសូមបង្ហាញ នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS ជាមុនសិន។ យ៉ាងណាមិញ អ្វីដែលកាន់ ពិសេស​នោះគឺ វាតម្រូវអោយ ឧបករណ៍ស្មាតហ្វូន របស់លោកអ្នក ត្រូវតែ Jailbreak នោះទេ។​ ដូចនេះ ដើម្បី កុំអោយចំណាយពេលយូរនោះ សូមអានពីសេចក្តី ណែនាំ ខាងក្រោមនេះ ទាំងអស់គ្នា៖

វិធីសាស្រ្ត

  • ត្រូវតម្លើងកម្មវិធីមួយ ជាមុនសិន ដោយវាមានឈ្មោះថា “GBA4iOS” ដោយចូលទៅកាន់ iemulators.com/gba4ios > ចុចលើ Logo GBA4iOS 2.1 > Install > Install GBA4iOS > រង់ចាំដល់វា លោតអោយចុច Install ម្តងទៀត និងចុច Close ជាការស្រេច

ដើម្បីអោយកាន់តែច្បាស់ អំពីរបៀបតម្លើង និងរបៀបទាញយក ហ្គេមតុក្កតា ស៊ីផ្សិត សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលនៅចងចាំ អតីតកាលរបស់ខ្លួន ធ្លាប់វក់ជាមួយនឹង ហ្គេមមួយនេះ ហើយ​ចង់​សាកល្បង ម្តងទៀត ដោយលេងផ្ទាល់ នៅលើស្មាតហ្វូន iPhone នោះ អាចអនុត្តន៍ តាមវិធីសាស្រ្ត ខាង​លើបាន។ រីករាយលេងកំសាន្ត ទាំងអស់គ្នា!

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 2:36 PM, 04 January
  • ប្រភព: youtube
  • Tag: ចំណេះដឹងទូទៅ