សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា ត្រៀមបញ្ជូនអត្តពលិក៤ រូបគ្រូ២រូបចូលរួមវគ្គ បំប៉នអត្តពលិកវ័យក្មេង នៅថៃ

ភ្នំពេញ៖ នារសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៦នេះ សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានបើកកិច្ចប្រជុំរបស់ខ្លួននៅ សាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិក ដើម្បីរៀបចំគម្រោងផែនការសម្រាប់ឆ្នាំ២០១៦ និងជ្រើស រើស កីឡាករ-កីឡាការិនីជម្រើសជាតិ ហើយត្រៀមបញ្ជូន៦ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៤ រូប និងគ្រូបង្វឹក ២ រូប ទៅហ្វឹកហាត់នៅប្រទេសថៃខាងមុខនេះ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានមានប្រសាសន៍ថាសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាត្រៀមបញ្ជូន កីឡាករ-កីឡាការិនី ៤ រូប និងគ្រូបង្វឹក ២ រូប គឺកីឡាករ ឆោម ចន្ទថុន, កីឡាករ ឆោម ចន្ថា ,កីឡាការិនី ផល រតនា និងកីឡាការិនី ប៊ុត រក្សា ចំពោះគ្រូបង្វឹក ចេង ច័ន្ទតារា និងគ្រូជំនួយ កាំង នុចបវរ ទៅចូលរួមក្នុងវគ្គបំប៉នអត្តពលិកវ័យក្មេងដែលមានរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ រហូត ៣១ ខែមករា ឆ្នាំ២០១៦ ដែលជាគម្រោងរបស់សហព័ន្ធទ្រីយ៉ាត្លុងអាស៊ី។ក្នុងវគ្គបំប៉ននេះផ្តោតទៅលើទ្រីស្តីនៃការហ្វឹកហាត់របស់អត្តពលិកវ័យក្មេងមុនត្រៀមចូលរួមប្រកួត។

លោកបានបន្តថា ខាងសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៦ រូប និងគ្រូបង្វឹក ២ រូបរួចហើយ កំពុងត្រៀមបញ្ជូនឈ្មោះនេះទៅក្រសួងអប់រំយុវជន និងកីឡា ហើយស្នើការសុំខាងលើ ធ្វើឡើងដោយយោងតាមគម្រោងសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី ២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ។ កីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៦ រូប រួមមាន៖ កីឡាការិនី ផល រតនា , កីឡាការិនី ប៊ុត រក្សា , កីឡាករ នាង ពេជ្រពិសិដ្ឋ, កីឡាករ ចេង ពិរោត ,កីឡាករ សៃ សុភស និងកីឡាករ ឈុន ប៊ុនថន ចំណែក គ្រូបង្វឹក សូ វ៉ាន់ដេត និងគ្រូជំនួយ ចេង ច័ន្ទតារា។លោកបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៦ រូប ត្រូវត្រៀមខ្លួនហ្វឹកហាត់ឲ្យល្អ ប្រសើរឲ្យអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្តផងដែរ៕