អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី


អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

ការ​បោះ​ជំរំ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី រយៈ​ពេល​ពីរ​យប់​បី​ថ្ងៃ​ចប់​សព្វគ្រប់ កាល​ពី​ដើម​ឆ្នាំ ២០១៦​នេះ ​​​ក្នុង​ចំណោម​អ្នកចូលរួម​ជាង ៤០នាក់ យុវវ័យ​មួយ​ចំនួន​បាន​បង្ហាញ​អារម្មណ៍​ផ្សេង​គ្នា។

 

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

 

មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ម៉ុន លក្ខិណា ​ឱ្យ​ដឹង​ថា កញ្ញា​​សប្បាយចិត្ត​​ណាស់ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​កម្សាន្ត​នេះ ហើយ​កញ្ញា​ចង់​ចូលរួម​ម្ដង​ទៀត​នា​លើក​ក្រោយ។ យុវតី​ថ្លែង​ថា បើ​ទោះ​ការ​រៀបចំ​​មិន​ល្អ ​១០០% និង​​ត្រូវ​តាម Schedule តែ​កញ្ញា​អាច​ទទួល​យក​បាន ៖ “និយាយ​ទៅ​គេ​សម្រប​តាម​យើង​ដែរ ហើយ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​មានច្រើន​​ដូចជា ​មិត្តភាព ចំណេះ​ដឹង​​ទូទៅ បទពិសោធន៍​សង្គមទទួល​បាន​​ពី​បងៗ និង​ចេះ​លត់ដំ​ខ្លួន​ឯង។ ពេល​បាន​ចូលរួម​ខ្ញុំ​គិត​ថា​ ហេតុ​អី​ពី​មុន​ខ្ញុំ​មិន​រស់​នៅ​បែប​ហ្នឹង ខ្ញុំ​ពិត​ជា​ស្ដាយ​មែនទែន។ នេះ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ”។

 

លោក យស សំណព្វ បុគ្គលិក​ផ្នែក IT នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ពោល​ឱ្យ​ដឹង​ដែរ​ថា មិន​ត្រឹម​តែ​យល់​ដឹង​ពី​ការងារ​ជា​ក្រុម ស្គាល់​មិត្តភ័ក្ដិ​ច្រើន ចេះ​លត់ដំ​ផ្នែក​រាងកាយ និង​ស្មារតី​ទេ លោក​ថែម​ទាំង​បាន​អារម្មណ៍​ប្លែក​ស្រស់ស្រាយ និង​​បាន​ស្គាល់​កន្លែង​ទេសចរណ៍​ជាច្រើន​ទៀត​នៅ​មណ្ឌល​គិរី។

 

លោក​ថា ៖ “ដូច​រូប​​ខ្ញុំ​អ៊ីចឹង​នេះ​ជា​លើក​ទី​មួយ ​ដែល​​មក​បោះ​ជំរំ​នៅ​មណ្ឌលគិរី។ អ្វី​ខ្ញុំ​ទទួល​បាន​គឺ​ការងារ​ជា​ក្រុម ស្គាល់​មិត្តភ័ក្ដិ​ថ្មីៗ ស្គាល់​ភូមិសាស្ត្រ​​ធម្មជាតិ​ថ្មីៗ​ដូចជា​ទឹកជ្រោះ​ អូរ ដែល​ខ្ញុំ​អត់​ធ្លាប់​ស្គាល់ ពី​ដំណើរ​​កម្សាន្ត​មួយ​នេះ”។

 

ដំណើរ​កម្សាន្ត​បោះជំរំ​ កាល​ពី​ថ្ងៃ​ទី ១-៣ ខែ​មករា ឆ្នាំ ​២០១៦ ក្រុមហ៊ុន ANUSSA បាន​នាំ​អ្នក​ចូល​រួម​មួយ​ក្រុម​ធំ​ទៅ​​លេង​តំបន់​ ដាក់ដាំ រមណីយដ្ឋាន​អូររមិស ទឹកជ្រោះ​ប៊ូស្រា សមុទ្រ​ឈើ ភ្នំ​ដោះ​ក្រមុំ និង​ចម្ការ​កាហ្វេ ដែល​ជា​​សម្រស់ដ៏​​ស្រស់​ស្អាត​ នៃ​​​ទឹកដី​ខេត្ត​សំបូរ​ដោយ​ភ្នំ មណ្ឌលគិរី។

 

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

 

ចូលរួម​ជា​លើក​ដំបូង​ដូច​គ្នា​គឺ​កញ្ញា នៅ មករា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា កញ្ញា​ពិត​ជា​សប្បាយ​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នេះ ហើយ​អ្វី​ដែល​កញ្ញា​ទទួល​បាន​គឺ មិត្តភាព ការ​សហការ​គ្នា​ជា​ក្រុម។

 

អ្នក​ភ្នំពេញ​រូប​នេះ​បន្ត​ថា ៖ “ខ្ញុំ​ចូលចិត្ត​ព្រោះ​អ្នកចូលរួម​ចេះ​ស្រលាញ់​គ្នា ចេះ​ជួយ​គ្នា ញ៉ាំ​អី​ជុំ​គ្នា អត់​មាន​​បែងចែក​អី​សោះ។ ចូលចិត្ត! ចូលចិត្ត​ខ្លាំង​មែន​ទែន ខ្ញុំ​នឹង​ចូល​រួម​ឱ្យ​បាន​ច្រើន ព្រោះ​យើង​ជា​មនុស្ស​ត្រូវ​នៅ​ឱ្យ​ជិត​នឹង​ធម្មជាតិ”។

 

នេះ​ជា​លើក​ទី​៦ ដែល​ ANUSSA បាន​រៀបចំ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ធាម ពេជ្រវិសាល ប្រធាន​ទីផ្សារ នៃ​ក្រុមហ៊ុន​មួយ​នេះ​​ដោយ​​លើក​ទី​មួយ​ធ្វើ​ឡើង​នៅ​ខេត្ត​មណ្ឌលគិរី កំពត ឆ្នេរ​រាម (ព្រៃ​ជ្រៅ) បាត់​ដំបង សៀមរាប និងលើក​ទី​៦នៅ​ខេត្ត​មណ្ឌល​គិរី​នេះ​៕

 

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

អារម្មណ៍​ប្លែក​​គ្នា​​ក្រោយ​​ដំណើរ​​កម្សាន្ត ​បោះ​ជំរំ​​លើ​​ទឹកដី​​ព្រៃ​ភ្នំ​មណ្ឌលគិរី

 

 

មុន​សម្រេច​ចិត្ត​ទិញផ្ទះ​​ត្រូវ​មើល​ ៥ ចំណុច​នេះ

ត្រួស​ៗ​ពី​​ខេត្ត​ព្រះ​សីហនុ​ថ្ងៃ Countdown

 

អត្ថបទ៖ ដៃគូសហការ