អ្នកវិភាគ៖ ការផលិតនាវា ដឹកយន្តហោះ ចម្បាំងទីពីរ របស់ចិន ទំនងជាមាន គោលដៅផ្នែក ប្រតិបត្តិការយោធា

ប៉េកាំង៖ យោងតាមអ្នកវិភាគ នានាជុំវិញ ការអភិវឌ្ឍវិស័យ ការពាររបស់ចិន បានឲ្យដឹងថា អន្តរជាតិ បានភ្ញាក់ អារម្មណ៍ យ៉ាងខ្លាំង ចំពោះការប្រកាសរបស់កងទ័ព ប្រជាជនចិន ចំពោះ គម្រោងការសាងសង់ នាវាដឹកយន្ត ហោះទីពីរ ដែលបាន និង កំពុងផលិតទៅ ហើយនោះ។ ការ យល់ឃើញ ហាក់សម្តែងចេញ ស្រដៀងៗគ្នាថា ការផលិតនាវាដឹកយន្តហោះចម្បាំង របស់ចិន នេះ នឹងត្រូវប្រើប្រាស់ដើម្បីបំពេញ ប្រតិបត្តិការយោធា ជាជាង ការប្រើប្រាស់ ដើម្បីតែផ្នែក ហ្វឹកហ្វឺន និង បង្កើនសមត្ថភាពខាងបច្ចេកវិទ្យា ដូចការអះអាងពីកងទ័ពនោះ។

ដូចដែល មន្ត្រីជាន់ខ្ពស់ នៃកងទ័ពចិន លោក ហ្សាង ជុនសេ បានលើកឡើងកាលពីពេល ថ្មីៗ នេះថា “នាវាដឹក យន្តហោះថ្មីនេះ នឹងត្រូវយកទៅបំពេញបេសកកម្មជាច្រើន ដែលខុសពី នាវាដឹកយន្តហោះទីមួយ Liaoning។ បច្ចុប្បន្ន យើងប្រើប្រាស់ Liaoning ដើម្បីសាកល្បង សមត្ថភាព និង ទំនុកចិត្ត ទៅលើប្រព័ន្ធដឹកយន្តហោះ ចម្បាំងនេះ ហើយក៏សម្រាប់ហ្វឹកហ្វឺន ដល់កងទ័ពជំនាញផងដែរ។”

តាមពិតប្រទេសចិន ត្រូវការជាបន្ទាន់ណាស់ នូវនាវាដឹកយន្តហោះចម្បាំង ដែលនឹងត្រូវប្រើ ប្រាស់សម្រាប់ បង្កើន សមត្ថភាពនៃវិស័យការពារជាតិ ហើយក៏ជាការការពារផលប្រយោជន៍ ជាតិឲ្យកាន់តែប្រសើរជាងមុនផងដែរ។ វាមិនត្រឹមតែអាចបំពេញប្រតិបត្តិការផ្នែកយោធា ប៉ុណ្ណោះទេ តែវាអាចនឹងត្រូវប្រើប្រាស់ ដើម្បីល្បាតដែនសមុទ្រ និង ដឹកជំនួយមនុស្សធម៌ ទៅកាន់តំបន់នានា ដែលទទួលរងគ្រោះ បានយ៉ាងប្រសើរបំផុតទៀតផង។

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងទីពីររបស់ចិន កំពុងតែធ្វើការសាងសង់នៅឯ ការដ្ឋាន ផលិតនាវាយោធា ក្នុងទីក្រុង ដាលាន នៃខេត្ត ឡាវលីង។ សម្រាប់នាវាចម្បាំងទី ១ Liaoning គឺជាផលិតផលមកពីអតីត សហភាព សូវៀត ដែលត្រូវបានចិន ទិញយកមកជួស ជុល នឹង ដាក់ឲ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ ២០១២។

ដោយឡែកនាវាដឹកយន្តហោះចម្បាំងទីពីរ ដែលកំពុងសាងសង់នោះ អាចផ្ទុកទម្ងន់បាន ៥០.០០០ តោន, បំពាក់ នូវប្រព័ន្ធថាមពលពិសេស, និង សម្រាប់ដឹកយន្តហោះចម្បាំងប្រភេទ J-15 ជាច្រើនគ្រឿង។ នៅថ្ងៃមុខ ចិនក៏មាន គម្រោងផលិតនាវាដឹកយន្តហោះចម្បាំងដើរ ដោយថាមពលនុយក្លេអ៊ែរ ដូចអាមេរិកដែរ ប្រសិនបើនាវា ទីពីរនេះ សម្រេចជោគជ័យ៕

អ្នកវិភាគ៖ ការផលិតនាវា ដឹកយន្តហោះ ចម្បាំងទីពីរ របស់ចិន ទំនងជាមាន គោលដៅផ្នែក ប្រតិបត្តិការយោធា