មាន​ផ្ទៃពោះ​៦​ខែ គួរតែ​បរិភោគ​អ្វី​?

មាន​ផ្ទៃពោះ​៦​ខែ គួរតែ​បរិភោគ​អ្វី​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៦​ខែ នោះ​មានន័យ​ថា​អ្នក​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​កណ្តា​ល​នៃ​ការ​មាន​ផ្ទៃពោះ ដូចនេះរ​បប​អាហារ​អ្នក​ក៏​ត្រូវតែ​ផ្លាស់ប្តូរ​ដែរ ព្រោះ​របប​អាហារ​គឺ​មិន​ដូច​គ្នា​ឡើយ​ក្នុងដំណាក់កាល​នីមួយៗ ដូចនេះ​ក្នុងដំណាក់កាល​នេះ អ្នក​ម្តាយ​គួរតែ​បរិភោគ​អ្វី​ទៅ​ទើប​ល្អ​?

  1. ​នៅ​ដំណាក់កាល​នេះ កូន​អ្នក​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង ដូចនេះ​ក្រៅពី​អាហារ​ដែល​ហិរ និង​ត្រជាក់ អ្នក​អាច​បរិភោគ​គ្រប់​មុខ​បាន ដូចជា ៖ ពង​មាន់ និង​ត្រី វា​មាន​ប្រូតេអ៊ីន​ដែល​ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​ខ្លាំងណាស់​។​
  2. ​អ្នកនឹង​អាច​បាត់បង់​កាលស្យូម​បាន ដោយសារ​តែ​ឆ្អឹង​របស់​កូន​កំពុងតែ​លូតលាស់ ដូចនេះ​ទារក​នឹង​ស្រូប​ពី​អ្នក ជា​ហេតុ​ដែល​ធ្វើឱ្យ​អ្នក​ខ្វះ​កាលស្យូម ដោយ​អ្នក​អាច​ផឹក​ទឹកដោះគោ​២​ដង​ក្នុង​មួយ​ថ្ងៃ​បាន គឺ​ព្រឹក និង​យប់ នោះ​អ្នក​នឹង​មាន​កាលស្យូម​គ្រប់គ្រាន់​សម្រាប់កូន​ហើយ​។​
  3. ​អ្នក​អាច​ពិសារ​ស្រូវ​សាលី​បាន ព្រោះ​វា​អាច​កាត់បន្ថយ​កាឡូរី​ក្នុង​ខ្លួន​អ្នក ថែម​ទាំង​អាច​ជួយ​អ្នក​បំបាត់​អាការៈ​ក្អួត​ទៀតផង ជាងនេះទៅទៀត​វា​នឹង​ជួយ​ផ្តល់​ជាតិ​ដែក​ឱ្យ​រាងកាយ​អ្នក​។​
  4. ​អ្នក​ក៏​អាច​បរិភោគ​បន្លែ និង​ផ្លែឈើ​ដែរ នោះ​វា​នឹង​ធ្វើឱ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ ថែម​ទាំង​អាច​ជួយ​អ្នក​ឱ្យ​ចៀស​ពី​ជំងឺ​ទល់លាមក​ទៀតផង​។​
  5. ​អ្នក​ក៏​អាច​បរិភោគ​សណ្តែកដី​ដែរ ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ការពារ​បេះដូង​របស់​អ្នក​បាន ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពិសារ​ច្រើន​ពេក​ទេ អ្នក​អាច​បរិភោគ​ត្រឹម​៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។