កុងតឺន័រ​បុក​ចូល​កន្លែង​ជួសជុល​រថយន្ត​មួយ​កន្លែង របួសធ្ងន់​មនុស្ស​ម្នាក់​កំពុង​គេង​ក្នុង​អង្រឹង

ខេត្ត​ព្រះ​សីហ​នុ​ ៖​ ​​មនុស្សម្នាក់​បាន​រង​របួស​ធ្ងន់ រួម​ជាមួយ​ម៉ូតូ​មួយ​​គ្រឿង និង​​តូប​​ប៉ះ​​កង់​​រថយន្ត​​មួយ​កន្លែង​​រង​ការ​ខូចខាត​ស្ទើ​រ​ទាំង​ស្រុង​ បន្ទាប់ពី​ត្រូវ​​រថយន្ត​​កុងតឺន័រ​មួយគ្រឿង​​រេ​ចង្កូត​​បុក​ទាំងកំរោល ​ដែលហេតុ​ការ​ណ៍​​នេះ​​​កើតឡើង​​កាលពី​វេលា​ម៉ោង០៤ និង​៤០​នាទី​​រសៀល​​​​ថ្ងៃ​ទី​០៣ ​មករា ​២០១៦ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​​៤ ​ស្ថិត​ក្នុងភូមិ​១​ សង្កាត់​១ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។

​ប្រភពបានឱ្យ​ដឹងថា ​រថយន្ត​​បង្ក គឺជា​រថយន្ត​ក្បាល​សណ្តោង​​កុង​តឺន័រ​​ ពណ៌.​ស ស្លាក​លេខព្រះ​សីហ​នុ 3A-1193 ​របស់​ក្រុមហ៊ុន KKS អ្នក​បើកបរ​បាន​​គេចខ្លួន​​ ចាប់​បាន​ព្រូឡាន​ម្នាក់ ។

ប្រភពបន្តថា រថយន្ត​ខាងលើ​ ធ្វើ​ដំណើរ​​​ពី​លិច​ទៅ​កើតចេញពី​ម្តុំ​កំពង់​ផែ ឆ្ពោះទៅ​​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​​កើតហេតុ ក៏​បាន​រេច​ង្កូ​ច​ទៅ​ឆ្វេង​ដៃ​បុក​ចូល​កន្លែង​ជួសជុល​រថយន្ត​ បណ្តាល​ឱ្យ​​​​មនុស្សម្នាក់​កំពុង​ដេក​ក្នុង​តូប ឈ្មោះលី រ័​ត្ន ភេទប្រុស អាយុ៣១​ឆ្នាំ ​របួសធ្ងន់​​ ហើយត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅគ្លី​និក ​និង​ម៉ូតូ១គ្រឿង​ត្រូវ​ខូចខាត​​ធ្ងន់​ ។