ប្រទះ​ឃើញ​បុរស​ដា​ណឺ​ម៉ាក​ម្នាក់​ស្លាប់​ក្នុង​បឹង​កា​ឡូ​ មិនដឹង​ពី​មូលហេតុ

ខេត្ដ​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​បឹង​កា​ឡូ​យីហោ «​សា
រ៉ែ​ន​ឌី​ភី​ធី​» កាលពី​វេលា​យប់​ថ្ងៃ​ទី​០៣ មក​រា ២០១៦ ក្នុង​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ដោយ​ករណី​នេះ គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។

បើ​តាម​មន្ត្រី​នគរបាល​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​សព​ថា ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ទេ តែ​ប្រភព​ខ្លះ​ថា គឺ​បណ្តាល​មក​ពី​ជំងឺ​បេះដូង ឬ​កើត​ខ្យល់​គ្មាន​អ្នកដឹង  ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ ត្រូវ​សមត្ថ​កិ​ច្យ​កមក​រក្សា​ទុក​នៅ​សាល​តម្កល់់សព ដើម្បី​រង់ចាំ​តំណាង​ស្ថានទូត​ចុះ​មក​ពិនិត្យ​បន្ដ ។