អាការៈខុសប្រក្រតីរបស់សុដន់ ដែល​អ្នក​ត្រួវ​យកចិត្តទុកដាក់

ខាងក្រោមនេះ គឺជា​អាការៈខុសប្រក្រតីមួយចំនួនរបស់សុដន់​ដែលអ្នកត្រូវតែយកចិត្តទុក្ខដាក់ ឬប្រញាប់ទៅជួបគ្រូពេទ្យ​ភ្លាម​ៗបើ​សិន​ជាឃើញរោគសញ្ញា។ 
 
អាការៈខុសប្រក្រតីរបស់សុដន់ ដែល​អ្នក​ត្រួវ​យកចិត្តទុកដាក់
រោមលើ​ក្បាលសុដន់
- វាអាចបណ្តាលមក​ពីប្រតិកម្មគ្រឿង​សម្អាង ឬប្រភេទថ្នាំ​ដែលមានផ្ទុក​អរម៉ូន​ភេទបុរស។ រោគសញ្ញា​នៃការដុះដុំគីសក្នុង​ស្បូន។
- រោគសញ្ញាផ្សេងទៀត​ដែលពាក់ព័ន្ធនឹង​ការកើតមុន និង​ការមករដូវ​មិនទៀងទាត់។
កន្ទួលរមាស់​ក្រោមស្បែក​សុដន់
- វាអាច​ដោយសារមក​ពីប្រតិកម្ម​អាឡាក់ហ្ស៊ីនឹង​សាច់ក្រណាត់ ហើយវា​តែងតែ​បណ្តាល​មកពីខ្សែង​អាវទ្រនាប់។ 
- នេះអាច​ជាសញ្ញានៃការរលាកស្បែក ចំពោះស្ត្រី​ដែល​មាន​សុដន់​ធំ។ ប្រតិកម្ម​រវាងសាច់​ក្រណាត់​ជាមួយញើស​បង្កបាន​ជាកន្ទួលរមាស់។
ដុះដុំសាច់​លើក្បាលសុដន់
បំរែបំរួលលើក្បាល​ដោះជារឿង​មួយធម្មតា។ មុខងារ​របស់សុដន់​គឺ ផលិត​ទឹកដោះ។ វាជាកន្លែង​មួយដែល​គួរឲ្យកត់​សម្គាល់ជាងគេក្នុងកំឡុង​ពេល​មករដូវ។
ដុំពកធំ​នៅលើក្បាលដោះ
- វាអាចជាដុំគីសក្នុងដោះ។ ជាធម្មតា ដុំគីសមិន​បង្កការគ្រោះថ្នាក់​ឡើយ ប៉ុន្តែវាគួរតែ​ត្រូវបានព្យាបាល​ឲ្យបាន​ទាន់ពេល។
- វាអាចជា​សញ្ញានៃ​ជំងឺមហារីក។ បំរែបំរួល​ជាច្រើន​នៅក្នុង​សុដន់ ជាពិសេស​ដែលអ្នក​ដែលអាច​មើលដឹង ឬមានអារម្មណ៏​ចម្លែក​ជាលើកដំបូង គួរតែ​ទៅជួប​នឹងអ្នក​ជំនាញ​ផ្នែក​រោគស្ត្រី​ភ្លាមៗ។
ចេញកន្ទួល​រមាស់លើក្បាល​សុដន់
- ប្រតិកម្ម​អាឡាក់ហ្ស៊ីបណ្តាល​មកពីប្រើឡេ, សាប៊ូ និង​ក្រណាត់។ ត្រូវបោកគក់អាវទ្រនាប់ថ្មី មុនពេលប្រើ។
- វាអាច​ជាសញ្ញានៃការមករដូវ។ ពេលខ្លះ បំរែបំរួលអរម៉ូនបណ្តាលឲ្យចេញកន្ទួលរមាស់។
ចេញទឹកសៗតាមក្បាលសុដន់
- វាអាចបណ្តាលមកពីប្រតិកម្មថ្នាំ។ វាមិនផ្តល់ភាពគ្រោះថ្នាក់​ឡើយ ប៉ុន្តែវា​ជារោគសញ្ញាមួយ​ដែលអ្នក​ត្រូវយកចិត្ត​ទុកដាក់។
ក្បាល​សុដន់ក្រហម​ខុសពីធម្មតា
- នេះបង្ហាញពីវត្តមាននៃការចាប់ផ្តើមកើតដុំសាច់​ស្លូតដែល​អាចកើតឡើង​នៅក្នុង​ក្រពេញទឹកដោះ។ ដូច្នេះ អ្នកត្រូវ​ទៅជួបនឹង​វេជ្ជបណ្ឌិតភ្លាម។
ដុំពកនៅក្នុង​ជាលិកាសុដន់
- វាតែងតែ​កើត​ឡើង ពេលមានបំរែបំរួល​អរម៉ូន មុនពេល​មករដូវ ឬដោយសារ​ភាពតានតឹង។
- វាអាចជាដុំគីស ឬដុំសាច់។
រឹងត្រង់ផ្នែកណាមួយលើសុដន់
- វាអាចពាក់ព័ន្ធនឹង​ដុំគីស។ ប្រសិនវាមាន​លក្ខណៈមូល និងផ្លាស់ទី​នៅពេលសង្កត់ ភាគច្រើន​ជាដុំគីសស្លូត។ ជាធម្មតា វាមាន​ប្រវែង ១សម។
- វាអាចជាសញ្ញានៃជំងឺមហារីកសុដន់។ ដូច្នេះ​ បំរែបំរួលនេះមិនអាច​មិនអើពើបាន​ឡើយ។ ប្រសិនបើ​វាប្រែប្រួល​នៅពេលប្រើម្រាមដៃ​សង្កត់ អ្នកត្រូវ​ទៅជួបនឹង​វេជ្ជបណ្ឌិតភ្លាម។
រាល់បំរែបំរួល​ណាមួយនៅក្នុង​សុដន់ដូច​ដែលបានលើកឡើង​ខាងលើ គួរតែប្រញាប់​ទៅជួបនឹង​វេជ្ជបណ្ឌិត។ ហើយកុំភ្លេច​ទៅឲ្យអ្នកជំនាញ​ផ្នែករោគស្ត្រី​ពិនិត្យមើល​មួយឆ្នាំ ១ម្តង៕
ដោយ៖ ដារ៉ា
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាការៈខុសប្រក្រតីរបស់សុដន់ ដែល​អ្នក​ត្រួវ​យកចិត្តទុកដាក់