លោក​អភិបាលរង​ខេត្តកោះកុង ជំរុញ​ឲ្យ​ប្រធាន​ពន្ធដារ​ថ្មី ខិតខំ​រក​ចំណូល​ជូន​រដ្ឋ​

កោះកុង: លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាលរង​ខេត្ត​ខេត្តកោះកុង បាន​ជំរុញ​ឲ្យ​លោក​ប្រធាន​សាខា​ពន្ធដា​ខេត្ត ដែល​ទើប​ប្រកាស ចូលកាន់​មុខតំណែង កាលពី​ព្រឹក​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦​នេះ ឲ្យ​ខិតខំ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ខ្លាំ​ក្លា​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅ​
​និង​ការរីកចំរើន​របស់​ប្រទេសជាតិ​។​

​លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​បញ្ជាក់ថា ថ្វីត្បិតតែ​ការប្រមូល​ពន្ធ​វា​មានការ​លំបាក​ស្មុ​ក្រ​ស្មាញ​ច្រើន​ដូចនេះ​ក្នុងនាម​សាខា ពន្ធដារ​ខេត្ត ដែលជា​ស្ថាប័ន​រក​ចំណូល​ផ្ទៃក្នុង ត្រូវ​ចូលរួម​សហការ​ឲ្យ​បាន​ជិតស្និត​ជាមួយ​អាជ្ញាធរ​ដែនដី ស្ថាប័នគយ​និង​ប៉ូលិស​​សំដៅ​ធើ្វ​យ៉ាងណា​សំរេច​ឲ្យ​បាន​តាម​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​។​

​សូមបញ្ជាក់​ថាះ​យោងតាម​សេចក្តីប្រកាស​លេខ​១៦៩១​ស​.​ហ​.​វ​.​ប្រក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​៨​ធ្នូ ឆ្នាំ​២០១៥ សី្ត​ពី​ការកែសម្រួល ភារកិច្ច និង​តែង​តាំ​ម​ន្រី្ត​រាជការ​សាខា​ពន្ធដា​ខេត្តកោះកុង​ចនួន​១២​នាក់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា ក្នុងនោះ​លោក​ចំរើន​ទូច បច្ចុប្បន្ន ជា​អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដាម​ក​ជា​ប្រធាន​សាខា​ពន្ធដា​ខេត្តកោះកុង​ជំនួស​លោក​អ៊ុក ស​កុ​ណា​ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ពិធី​ប្រកាស​តែងតាំង​នេះ​ត្រូវបាន​ប្រារព្វ​ធើ្វ​ឡើង នៅ​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្ត​ក្រោម​អធិបតីភាព​លោក​ផៃ​ធូ​ន ផ្លា​ម​កេស​ន​អភិបាលរង​ខេត្ត​និង​លោក​ហ៊ឹម​ប៊ុនធឿន​ប្រធាន​នាយកដ្ឋាន​បុគ្គលិក រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​។​

​ជាមួយនិង​ការកោតសរសើរ​ដែល​ឆ្នាំ​២០១៥​កន្លងទៅ​សាខា​ពន្ធដា​ខេត្តកោះកុង​រកចំណូលបាន​ជាង​ប្រាំ​ពាន់​លាន​រៀល​បង់​ចូល​ថវិកាជាតិ លើស​ផែនការ ថ្នាក់លើ បានកំណត់ លោក​ហ៊ឹម ប៊ុនធឿន​ក៏បាន​មានមតិ​សំណេះសំណាល​និង​ផ្តាំផ្ញើ​ដល់​ម​ន្រី្ត​ពន្ធដា​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹង បំពេញភារកិច្ច​របស់​ខ្លួន​ក្នុង​ការប្រមូល​ប្រពន្ធ​ជូន​រដ្ឋ​ផងដែរ​៕

លោក​អភិបាលរង​ខេត្តកោះកុង ជំរុញ​ឲ្យ​ប្រធាន​ពន្ធដារ​ថ្មី ខិតខំ​រក​ចំណូល​ជូន​រដ្ឋ​

លោក​អភិបាលរង​ខេត្តកោះកុង ជំរុញ​ឲ្យ​ប្រធាន​ពន្ធដារ​ថ្មី ខិតខំ​រក​ចំណូល​ជូន​រដ្ឋ​