កម្មករ​ដេ​ស្បែកជើង នៅ​ស្រុក​បាទី និង​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃស្អែក​

តាកែវ: ក្រុមកម្មករ​ដេក​ស្បែកជើង​ជាង​៨​រយ​នាក់​នៃ​រោងចក្រ Strong Health ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ និង​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ទៅកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក បន្ទាប់ពី​ការស្វែងរក​អន្តរាគ​ន៏​ពី​ថ្នាក់ដឹកនាំ​ថ្នាក់​ខេត្ត​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ៤ ខែ មករា ឆ្នាំ ២០១៥​នេះ ត្រូវបាន​បរាជ័យ​។

​លោក ឃ្លោក សំណាង មន្ត្រី​សម្របសម្រួល​របស់​សហ​ជីព​ស្មារតី​កម្មករ​ខ្មែរ​តំណាង​ឲ្យ​ក្រុមកម្មករ​បាន​ឲ្យ​ដឹងថា​ក្រុមកម្មករ​បាននាំគ្នា ធ្វើបាតុកម្ម ចំនួន​ជាង​១​ស​ប្ដា​ហ៏ មកហើយ ក៏ប៉ុន្តែ​ការចូលរួម​ជួយ​ដោះស្រាយ​ពី​សំណាក់​មន្ទីរ​ការងារ​ខេត្ត​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។

​ហេតុ​ដូច្នោះ​ពួកគេ​សង្ឃឹមថា​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​ដែលមាន​លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ជា​អភិបាលខេត្ត និង​អាចជួយ​ដោះស្រាយ នូវ​ការទាមទា​ល​ក្ខ័​ណ្ឌ​ការងារ​មួយចំនួន​ដែល​បងប្អូន​កម្ម​ករបា​ន​ទាមទា​។

​បើតាម​មន្ត្រី​សហជីព​ខាងលើ ប្រសើ​ន​បើ​លោក​អភិបាលខេត្ត​មិន​អាចជួយ​ដោះស្រាយ​បានទេ នៅ​ថ្ងៃស្អែក​នេះ ក្រុមកម្មករ​តាំង​ជាង​រយ​នាក់​និង​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ក​ទៅកាន់​រាជធានី​ភ្នំពេញ ហើយ​យើង​និង​ដង្ហែ​ញ​តិ​ទៅ​ដា​ក់នៅ​ក្រសួង​ការងារ រដ្ឋសភាជាតិ ព្រិ​ទ្ធ​សភា និង​ខុ​ដ្ឋ​ការ​ល័យ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងអស់នោះ​ជួយ​ដោះស្រាយ​ដល់​បងប្អូន​កម្មករ​៕

កម្មករ​ដេ​ស្បែកជើង នៅ​ស្រុក​បាទី និង​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃស្អែក​

កម្មករ​ដេ​ស្បែកជើង នៅ​ស្រុក​បាទី និង​នាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃស្អែក​