ក្រសួងយុត្តិធម៌ និង​ACU​នឹង​ចុះ​MOU ចូលរួម​សង្កេតការណ៍​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា​ក្រសួង​មួយ​នេះ​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ គ្នា​(MOU)​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ដើម្បី​ចូលរួម សង្កេតការណ៍​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​ដើម្បី​ធ្វើឱ្យមាន​តម្លាភាព នៃ​ការប្រឡង ខណៈដែល​ការប្រឡង​នេះ​ត្រូវបាន​ពន្យា​ម្តង​រួចមកហើយ​។​

 លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ​សម្រេច​ពន្យារពេល​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ។

​ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ សម្រេច​បញ្ជូន​ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌​ដើម្បី​ធ្វើការ ពិនិត្យឡើងវិញ នូវ​បែបបទ​និង នីតិវិធី​នៃ​ការប្រឡងប្រជែង​ក្នុង​គោលបំណង​ធ្វើឱ្យ​កាន់​តែមាន​តម្លាភាព និង ភាពត្រឹមត្រូវ​យុត្តិធម៌ ៕

ក្រសួងយុត្តិធម៌ និង​ACU​នឹង​ចុះ​MOU ចូលរួម​សង្កេតការណ៍​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧