រថយន្ត​ក្រុង​ក្រុម​ហ៊ុន​អង្គរ​អ៊ិច​ប្រេសបុក​គោ​​យន្ត​ពី​ក្រោយ​របួស​ធ្ងន់​-ស្រាល​៤នាក់​

ខេត្ត​កំពង់​ចាម​ ៖ ថៈ​ឡេ​ថង(គោ​យន្ត)​ដឹក​អុស​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ត្រូវ​បាន​រថ​យន្ត​របស់​ក្រុម​ហ៊ុន​អង្គរ​អ៊ិច​ប្រេស ពាក់​ស្លាក​លេខ​៣A៨៧១៥ ភ្នំពេញ​ដឹក​អ្នក​ដំណើរ​បុក​ពី​ក្រោយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​-ស្រាល​៤​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​អាមេរិកាំង​ម្នាក់​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មករា ២០១៦ នៅ​លើ​ផ្លូវ​ជាតិ​លេ​ខ​៧១ ភូមិ​២២ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​។

​​​នាយ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​លោក​វរ​សេនីយ៍​ឯក ឡុង ម៉េង​សែ បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​១០-១១ ២០១៤​ដល់​ថ្ងៃ​ទី​១៥-១១-២០១៥ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​២០០​លើក​​​ បណ្តាល​ឱ្យ​ស្លាប់​៧៧​នាក់​ របួស​ធ្ងន់​២០០​នាក់​ របួស​ស្រាល​១២០​នាក់​ ។

មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​ប្រើ​ប្រាស់​ល្បឿន​ហួស​កំណត់​ មិន​គោរព​សិទ្ធិ​អាទិ​ភាព​ បើក​បរ​មិន​ប្រកាន់​ស្តាំ​ ធ្វេស​ប្រហេស​ ជែង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ ព្រម​ទាំង​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​៕