អាជ្ញាធរ​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ជនជាតិដើម​ភាគតិច​ម្នាក់​នៅ​ព្រះវិហារ

​ខេត្តព្រះវិហារ​៖​តំណាង​សហគមន៍​ដីធ្លី​ជនជាតិដើម​ភាគតិច​ម្នា​ក់នៅ​ខេត្តព្រះវិហារ​ត្រូវបាន ចាប់ខ្លួន​ក្រោយពី​ប្រជាពលរដ្ឋ​តវ៉ា​ជាង​មួយ​សប្តាហ៍​មកហើយ​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​ដោះស្រាយ​បញ្ហាដីធ្លី​។ ការចាប់ខ្លួន​នោះ​ធ្វើ​ឡើយ​កាលពី​ព្រឹក​មិញ​នេះ បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ម្នាក់​ក្នុង​ខេត្ត​នេះ ។

​    ​គួរ​បញ្ជាក់ថា ពលរដ្ឋ​ជនជាតិដើម​ភាគតិច​មកពី​ស្រុករ​រវៀង និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​បាននាំគ្នា​តវ៉ា ដោយមាន​អ្នកខ្លះ​ដេក​សម្រាក​នៅមុខ​សាលាខេត្ត តាំងពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ទាមទា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឡាន​ហ្វេ​ង ដែល​បាន​ឈូសឆាយដី​ពួកគាត់​តាំងពី​ឆ្នាំ​២០១២​។

​    ​ប្រភព​ដដែល​បញ្ជាក់ថា តំណាង​សហគមន៍​ជនជាតិដើម​ភាព​តិច​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ឈ្មោះ វង្ស សុ​ខេង​លី អាយុ​៤៨​ឆ្នាំ មកពី​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្តព្រះវិហារ​។

​    ​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​គោយន្ត​ប្រមាណ​១០​គ្រឿង​ដើម្បី​បិទផ្លូវ​តវ៉ា​ឲ្យ​មានការ​ដោះលែង​តំណាង​សហគមន៍​នោះមក​វិញ​៕

អាជ្ញាធរ​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ជនជាតិដើម​ភាគតិច​ម្នាក់​នៅ​ព្រះវិហារ