ការ ប្រើប្រាស់សេវាសុខាភិបាល ដែលមានការទទួល ស្គាល់ពីក្រសួងសុខាភិបាល និង គ្រូពេទ្យមានជំនាញត្រឹមត្រូវ អាចជៀសផុតពីគ្រោះថ្នាក់

ឯក​ឧ​ត្ត​ម​  ម៉​ម ប៊ុ​ន​ហេ​ង រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល បា​ន​អំ​ពា​វ​នា​វ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ និង អ្ន​ក​ប្រ​ក​ប​វិ​ជ្ជា​ជី​វៈ​ពេ​ទ្យ​ទាំ​ង​អ​ស់ ចូ​ល​រួម​គោ​រ​ព​ច្បា​ប់​ឲ្យ​បា​ន​ត្រឹ​ម​ត្រូ​វ ហើ​យ​បើ​មា​ន​ប​ញ្ហា​សុ​ខ​ភា​ព សូ​ម​ម​ក​ប្រើ​ប្រា​ស់​សេ​វា​សុ​ខា​ភិ​បា​ល​ ដែ​ល​មា​ន​កា​រ​ទ​ទួ​ល​ស្គា​ល់ ពី​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ឬ​ក៏​គ្រូ​ពេ​ទ្យ​ដែ​ល​មា​ន​កា​រ​បណ្តុះ​ប​ណ្តា​ល ត្រឹម​ត្រូ​វ​ដើ​ម្បី​ចៀ​ស​វា​ង​ប​ញ្ហា​ដូ​ច​បា​ន​កើ​ត​ឡើង​ នៅ​ភូមិ​រ​កា​រ​នៅ​ខេ​ត្ត​បា​ត់​ដំ​ប​ង នៅ​ថ្ងៃ​ទី​ ៤ ខែ មករា ឆ្នាំ ២០១៦ នេះ​។ ឯកឧត្តម រដ្ឋមន្ត្រីបានធ្វើ ការអំពាវនាវ យ៉ាងដូច្នេះធ្វើឡើង នៅ ក្នុងកិច្ចប្រជុំ គណៈ កម្មការ លុ​បបំ​បាត់​ឱ​ស​ថ​ក្លែ​ង​ក្លា​​​យ និង​សេ​វា​សុ​ខា​ភិ​បា​ល​ខុ​ស​ច្បា​ប់ ដើ​ម្បី​កា​ត់​ប​ន្ថ​យ​ភា​ព​ក្រី​ក្រ ដោ​យ​មា​ន​កា​រ​អ​ញ្ជើ​ញចូលរួមពី លោក លោ​ក​ស្រី តំ​ណា​ង​ម​ក​ពី​ក្រ​សួ​ង​ពា​ក់​ព័ន្ធ និងអភិបាលអភិបាលរង និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ស​រុ​ប​ចំ​នួ​ន​ប្រ​ហែ​ល ១៥០​នា​ក់​។ នៅក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើក និងសំដែងនូវការខិត​ខំ​ក​ន្ល​ង​ម​ក​ រប​ស់​មន្ត្រីសុខាភិបាល និង​ គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ថ្នាក់ខេត្តទាំងអស់ ដែល​ជ​ម្រុ​ញ​ឲ្យ​មា​ន​កា​រ​កា​ត់​ប​ន្ថ​យ​ បា​ន​នូ​វ​សេ​វា​ខុ​ស​ច្បា​ប់​តែ​ត្រូ​វ​ប​ន្ត​ព​ង្រឹ​ង និ​ង​បំ​បា​ត់​ជា​បន្ត​ៗពង្រីកសកម្ម​ភាព ជាបណ្តើរៗ ដើ​ម្បី​ឈា​នទៅបំបាត់ឲ្យបាន នូវសេវាខុសច្បាប់នេះ […]