សម្តេច ហេង សំរិន ទៅ​វៀតណាម​

​ភ្នំពេញ​៖ ពិធី​រម្លឹក​ខួប​លើក​ទី ៧០ នៃ​ការបោះឆ្នោត​សកល​ជា​លើកដំបូង​របស់​ប្រជាជន​វៀតណាម នៅ​ឆ្នាំនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ពិធី​នេះ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ មករា ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​យោង តាម​លិខិត​ជូនដំណឹង​របស់​រដ្ឋសភា​កម្ពុជា ចុះ​ថ្ងៃទី​០៤ មករា ឆ្នាំ​២០១៦ ។​

​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​៦ មករា ខាងមុខនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នឹង​អញ្ជើញ ទៅ​ចូលរួម​ពិធី​រម្លឹក​ខួប​លើក​ទី ៧០ នៃ​ការបោះឆ្នោត​សកល​លើកដំបូង របស់​ប្រជាជន​វៀតណាម នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​នៅ​រសៀល​ថ្ងៃទី​០៦ មករា សម្តេច​ប្រធានរដ្ឋសភា ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​គួរ​បញ្ជាក់ថា ពិធី​រម្លឹក​ខួប​លើក​ទី ៧០ នៃ​ការបោះឆ្នោត​ជាស​កល​លើកដំបូង​របស់​ប្រជាជន​វៀតណាម គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៃ​ដំណើរ​តស៊ូ និង​ការដណ្តើម​ឯករាជ្យ​របស់​ប្រជាជន​វៀតណាម ដែល​ព្រឹត្តិការណ៍​នេះ មាន​ខ្លឹមសារ​យ៉ាងសំខាន់​ចំពោះ​រដ្ឋសភា​និង​ប្រជាជន​វៀតណាម​៕