មានកម្មវិធីនេះ អ្នកនឹងលែងភ្លេចលេខ សម្ងាត់ទៀតហើយ

ចំពោះអ្នកដែលមានគណនីបណ្ដាញសង្គមច្រើន ឬបានចុះឈ្មោះប្រើប្រាស់កម្មវិធីជាច្រើន មុខជាជួបប្រទះបញ្ហាក្នុងការចងចាំឈ្មោះគណនី និងលេខសម្ងាត់ទាំងនោះជាមិនខានឡើយ។

មានកម្មវិធីនេះ អ្នកនឹងលែងភ្លេចលេខ សម្ងាត់ទៀតហើយ

ជាមួយកម្មវិធី 1Password វាអាចរក្សាទុកនូវទិន្នន័យទាំងនោះបានដោយយ៉ាងមានសណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពខ្ពស់បំផុត ហើយថែមទាំងអាចប្រើប្រាស់បានដោយឥតគិតថ្លៃថែមទៀតផង។ ក្រៅពីអាចរក្សាទុកឈ្មោះគណនីនិងលេខសម្ងាត់ វាក៏អាចរក្សាទុកការកត់ត្រា (Note), ទិន្នន័យរបស់កាតឥណទាន និងប័ណ្ណសម្គាល់ខ្លួនបានយ៉ាងសម្ងាត់បំផុត។

មានកម្មវិធីនេះ អ្នកនឹងលែងភ្លេចលេខ សម្ងាត់ទៀតហើយ

អ្វីដែលពិសេសនោះគឺមាននូវ Browser មកជាស្រាប់ក្នុងកម្មវិធីដែលអាចឆែកអ៊ីនធឺណិតបានដោយមិនភ័យព្រួយថា មានគេតាមដានអ្នក។ កម្មវិធីនេះបង្កើតឡើងប្រកបដោយសុវត្ថិភាព ព្រោះថានៅពេលដែលចង់បើកកម្មវិធីនេះឡើងគឺតម្រូវឲ្យបញ្ចូលលេខសម្ងាត់មេ ជាមុខសិន ហើយនៅពេលចាកចេញពីកម្មវិធី វានឹងចាក់សោស្វ័យប្រវត្តិ។ មិនតែប៉ុណ្ណោះក៏អាចកំណត់ឲ្យចាក់សោដោយស្វ័យប្រវត្តិផងដែរ។

មានកម្មវិធីនេះ អ្នកនឹងលែងភ្លេចលេខ សម្ងាត់ទៀតហើយ

មានកម្មវិធីនេះ អ្នកនឹងលែងភ្លេចលេខ សម្ងាត់ទៀតហើយ

ដើម្បីទាញយកកម្មវិធីនេះចុចលើតំណភ្ជាប់ខាងក្រោម៖
iOS | Android

ប្រភព៖ សប្បាយ