ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​


ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

​​​ជំនឿ និង​​ប្រពៃ​ណី​​ប្លែកៗជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​ ដែល​យើង​គ្រប់​គ្នា​កម្រ​បាន​ជួប​ប្រទះ ពិសេស​​ក្រុមកុលសម្ព័ន្ធ​​រស់​នៅ​ក្នុង​ព្រៃជា​ដើម។ សម្រាប់​ ​ក្រុម​កុលសម្ព័ន្ធ Dani ​ក្នុង​ខេត្ត Papua ​ប្រទេស​ឥណ្ឌូណេស៊ី ​​មាន​ទម្លាប់​​ចម្លែក​មួយ គឺ​ការ​កាត់​ម្រាម​​​​មួយ​ ឬ​ពីរ​ថ្នាំងដៃ ដែល​​ជា​វិធី​បង្ហាញ​​ក្ដី​កាន់​ទុក្ខ​ក្នុង​ពិធី​បុណ្យ​សព។ បន្ថែម​ពីលើ​កាត់​ម្រាម ​ពួកគេ​​ក៏​បាន​លាប​ផេះ ជាមួយ​ដីឥដ្ឋ ​លើ​មុខ​ និង​ដង​ខ្លួន ក្នុង​ការ​បង្ហាញ​ក្ដី​សោក​ស្រណោះ​ដែរ។

 

ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

​​​​​​​

មនុស្ស​ភាគ​ច្រើន​​ដែល​កាត់​ម្រាម​គឺ​ជា​ស្ត្រី ​ហើយ​ជំនឿ​នេះបាន​​​​កើត​មាន​ឡើង ដោយ​សារ​ពួកគេ​យល់​ឃើញ​ថា ​ប្រសិន​បើ​អ្នក​ស្លាប់​​ជា​មនុស្ស​​មាន​ឥទ្ធិពល ឬ​មេក្រុម ​នោះ​​​ព្រលឹង​​​​​​អ្នក​ស្លាប់​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាត់​ម្រាម​មាន​អំណាច​ មាន​ឥទ្ធិពល​តាម​ដែរ។ ចំណែក​ស្ត្រី​ដែល​មាន​ខ្សែស្រឡាយ​​ជាប់​សាច់​ឈាម​នឹង​អ្នក​ស្លាប់ ​ត្រូវ​កាត់​ម្រាម​ដៃ​​ថ្នាំង​លើ ហើយ​ការ​កាត់​នោះ​ទៀត​សោត ​មុន​ដំបូង​ត្រូវ​​ចងខ្សែនឹង​​​ម្រាម​​​​ឲ្យ​តឹង​​ទុក​រយៈ​ពេល ៣០នាទី រួច​​សឹម​កាត់។ ក្រោយ​ពី​កាត់ ​​ម្រាម​នោះ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្អើរ​សម្ងួត​ ​មុន​ពេល​យក​ទៅ​ដុត និង​យក​ផេះ​ដុត​នោះ​ទៅ​កប់​ក្នុង​កន្លែង​ពិសេស​មួយ។

 

ការ​ពន្យល់​មួយ​ទៀត​ បកស្រាយ​ថា ​ពិធី​កាត់​ម្រាម​នេះ ​គឺ​ជា​ការ​ឈឺ​ចុកចាប់​​រាង​កាយ ​ដែល​ជា​និមិត្ត​រូប​នៃ​ការ​កាន់​ទុក្ខ និង​ការ​ឈឺចាប់ចំពោះ​ការ​​បាត់​​បង់​ជីវិត​មនុស្ស​ជាទី​ស្រលាញ់​ម្នាក់។ ​ម្យ៉ាង​ទៀត ​ការ​កាត់​ម្រាម​ ​ត្រូវ​ធ្វើ​ឡើង​ដោយ​សមាជិក​គ្រួសារ​​​​ ​ដូច​ជា​ម្ដាយ ឪពុក ឬ​បងប្អូន​បង្កើត​ជា​ដើម។ ​​ជំនឿ​ចម្លែក​ស្រដៀង​គ្នា​​មួយ​ទៀត​របស់​កុលសម្ព័ន្ធ​ខាង​លើ​​ គឺ​​ម្ដាយ​ទើប​សម្រាល​កូន​ខ្លះ ​បាន​ខាំ​ផ្ដាច់​​ម្រាម​កូនដៃ​ របស់​កូន ដើម្បី​ឲ្យ​កូន​ពួកគេ​មាន​អាយុវែង។​​

​​

ទោះ​ជា​យ៉ាង​ណា​ក្ដី ​​​​ ​ការអនុវត្ត​ដ៏​ឃោរឃៅ​នេះ ​ត្រូវ​បាន​គេ​ហាមឃាត់ នៅ​ប៉ុន្មាន​ឆ្នាំ​​ថ្មី​ចុង​ក្រោយ​ ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ចាស់ៗ​​មិន​តិច​ទេ បាន​ពិការ​​ម្រាម​ដៃ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

 

ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

 

 

ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

 

 

ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

 

 

ក្រុម​កុលសម្ព័ន្ធ​មួយ​នៅ​ឥណ្ឌូណេស៊ី ​កាត់​ម្រាម​ដៃ​​​ដើម្បី​កាន់​ទុក្ខ​

 

 

ចុចអាន៖​​ ជំនឿ​នៅ​ចិន បោះ​លុយ​ចូលអណ្តូង​ទឹក​ក្នុង​ប្រាសាទ​សេះ​ស​អាច​នាំ​សំណាង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ odditycentral