អាសូរបុរសម្នាក់ ត្រូវប៉ូលិសច្រឡំបាញ់ឲ្យស្លាប់ ព្រោះឃើញដៃ កាន់ទូរស័ព្ទ ស្មានថាកាន់កាំភ្លើង

អាមេរិក៖ ប៉ូលិសនៅក្រុង Las Vegas បានបាញ់ជនសង្ស័យម្នាក់ ជាច្រើនគ្រាប់រហូតដល់ស្លាប់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ព្រោះយល់ច្រឡំថាជនសង្ស័យ កំពុងកាន់កាំភ្លើង។

កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ប៉ូលិសបានចេញសេចក្តីថែ្លងការណ៍ថា ការស្លាប់របស់បុរសម្នាក់ ឈ្មោះ Keith Childress គឺកើតឡើងដោយសារការធ្វើអត្តឃាត ប៉ុន្តែក្រោយមកត្រូវគេដឹងថា វាមិនមែនដូច្នោះនោះទេ។

 អាសូរបុរសម្នាក់ ត្រូវប៉ូលិសច្រឡំបាញ់ឲ្យស្លាប់ ព្រោះឃើញដៃ កាន់ទូរស័ព្ទ ស្មានថាកាន់កាំភ្លើង

លោកមេធាវីរបស់លោក Childress បាននិយាយប្រាប់ដល់សារព័ត៌មានថា ថ្វីត្បិតតែកូនក្តីរបស់លោក ជាប់សង្ស័យពាក់ព័ន្ធនឹងអំពើខុសច្បាប់ជាច្រើនករណីក៏ពិតមែន ប៉ុន្តែរូបគេគួរតែទទួលបាន ការកាត់ទោសនៅមុខតុលាការ ដោយមិនមែនជាការបាញ់សម្លាប់នោះទេ។

ការបាញ់រះពីសំណាក់ប៉ូលិស យ៉ាងសាហាវទៅលើ លោក Childress គឺកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីគាត់ត្រូវបានគេដាក់ស្ថិតក្រោមការតាមដាន និងស្វែងរកពីសំណាក់ប៉ូលិស។ ក្រោយមកប៉ូលិសបានរកឃើញគាត់ នៅឯទីក្រុង Las Vegas ហើយប៉ូលិសបានយល់ឃើញថា ដៃរបស់គាត់មានកាន់កាំភ្លើង។ បន្ទាប់មក ប៉ូលិសបានបញ្ជារឲ្យគាត់ទំលាក់កាំភ្លើង តែគាត់មិនបានធ្វើតាម ទើបពួកគេបាញ់ ស្លាប់នៅនឹងកន្លែងតែម្តង។ ប៉ុន្តែក្រោយមកទើបប៉ូលិស បានរកឃើញថា គាត់មិនបានកាន់កាំភ្លើង តែកាន់ទូរស័ព្ទដៃប៉ុណ្ណោះ។ 

ប៉ូលិសពីររូបដែលជាអ្នកបាញ់ទៅលើ លោក Childress មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណនោះទេ ប៉ុន្តែពួកគេត្រូវបានគេរំពឹងថា នឹងត្រូវស្ថិតក្រោមការចាត់វិធានការច្បាប់។ មិនតែប៉ុណ្ណោះក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក Childress ក៏បានអំពាវនាវស្វែងរក យុត្តិធម៌ជូនគាត់តាមបណ្តាញសង្គមផងដែរ៕

អាសូរបុរសម្នាក់ ត្រូវប៉ូលិសច្រឡំបាញ់ឲ្យស្លាប់ ព្រោះឃើញដៃ កាន់ទូរស័ព្ទ ស្មានថាកាន់កាំភ្លើង

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត