សម្តេចតេជោ នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាម៉េរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា ពាក់កណ្តាលខែកុម្ភៈ

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានប្រកាសថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមទៅចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅថ្ងៃទី១៥-១៦ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

ការប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តីបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួង។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺ ជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ អាម៉េរិក-អាស៊ាន លើបញ្ហានយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលបានដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ប្រទេសម៉ាឡេស៊ី៕

សម្តេចតេជោ នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាម៉េរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា ពាក់កណ្តាលខែកុម្ភៈ