រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់

ឧ​ត្ត​រ​មានជ័យ: រថយន្ត​កាមរី​ដឹកឈើ​ប្រណិត​បើក​បុក​រថយន្ត​តា​កូ​ម៉ា​ក្នុង​ទឹ​សដៅ​បញ្ច្រាស​គ្នា​បណ្តាលឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់​២​នាក់​ស្រាល​២​នាក់​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍បានកើត​នៅ​ម៉ោង​១២​រសៀល​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅលើផ្លូវលំ​ក្នុងភូមិ​កំណប់ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​.

​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តូ​យូ​តា កាមរី​ដឹកឈើ​ប្រណិត​មួយគ្រឿង បានបើក​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុច​ខាងលើ​ក៏​បុក​គ្នា​ជាមួយ​​រថយន្ត​តា​កូ​ម៉ា​ក្នុង​ទឹ​សដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​និង​របួសធ្ងន់​២​នាក់ស្រាល​២​នាក់​។​

​ជនរងគ្រោះ​ទាំង​៤​នាក់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយកើតហេតុ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​អូស​យកទៅរក្សាទុក នៅ​ការិយាល័យ​ចរាចរជើងគោក​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕R

រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់

រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់
រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់